ផ្លូវការ! BTV ទទួលបានសិទ្ធិផ្ដាច់មុខផ្សាយ J League 3 ឆ្នាំ២០១៧នេះ

នូ មករា March 8, 2017


ភ្នំពេញ៖ តាមការប្រកាសលើគេហទំព័ររបស់ស្ថានីយ៍ទូរទស្សន៍បាយ័នព័ត៌មាន(BTV-News) នារសៀលនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ទូរទស្សន៍ឈានមុខក្នុងស្រុកមួយនេះ បានទទួលសិទ្ធិផ្ដាច់មុខតែមួយគត់ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការផ្សាយបន្ដផ្ទាល់នូវការប្រកួតពានរង្វាន់បាល់ទាត់ក្របខណ្ឌលីគលំដាប់ទី៣ របស់ជប៉ុន (J League 3) ឆ្នាំ២០១៧នេះ ។

នេះគឺជាដំណឹងមួយដ៏ល្អ សម្រាប់អ្នកគាំទ្រកម្ពុជា ដែលទន្ទឹងចង់ដឹងព័ត៌មាននេះ ។ ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ទៀតថា ជាមួយការទទួលបានសិទ្ធិផ្ដាច់មុខក្នុងការផ្សាយពាន J League 3 នេះក្រុមការងារទូរទស្សន៍ BTV-New នឹងធ្វើការផ្សាយបន្ដផ្ទាល់ពេញមួយរដូវកាល ស្មើនឹង ៣២ប្រកួត ពិសេសគឺផ្ដោតសំខាន់លើក្លឹប Fujieda ដែលជាក្លឹបខ្ចីជើងកីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ទៅលេងនៅទីនោះតែម្ដង ។

បើតាមការបញ្ជាក់បន្ថែម BTV-News នឹងធ្វើការផ្សាយបន្ដផ្ទាល់ការប្រកួតដំបូងរបស់ J League 3 នៅថ្ងៃទី១១ ខែមីនាចុងសប្ដាហ៍នេះ រវាងក្រុមម្ចាស់ផ្ទះ Kagoshima United ជាមួយក្លឹប Fujieda MYFC របស់កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ផ្ទាល់តែម្ដង ។ សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ដើម្បីចូលរួមគាំទ្រកម្ពុជា ចាន់ វឌ្ឍនាកា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត