លីគកំពូលកម្ពុជា៖ Kipson ឈរកំពូលតារាង Top Scorer ប្រចាំសប្ដាហ៍ទី៣

នូ មករា March 7, 2017


ភ្នំពេញ៖ ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹបណាហ្គាវើល កីឡាករ Atuteire Kipson បាននឹងកំពុងឈរកំពូលតារាងអ្នកស៊ុតបាល់បញ្ចូលទីគូប្រកួតច្រើនជាងគេ(Top Scorer) ជាបណ្ដោះអាសន្ន ប្រចាំសប្ដាហ៍ទី៣ នៃលីគកំពូលកម្ពុជា បន្ទាប់កីឡាករសញ្ជាតិរ្វ៉ាន់ដារូបនេះ រកបាន ៥គ្រាប់ម្នាក់ឯក កំឡុងពេលបង្ហាញវត្តមានក្នុងជម្រើសដំបូងរបស់លោក មាស ចាន់ណា ចំនួន ៣ប្រកួតកន្លងទៅ ។

៥គ្រាប់របស់អតីតកីឡាករក្រុមព្រះខ័នរាជស្វាយរៀងរូបនេះ គឺរកបានពីការជួយក្រុមណាហ្គាវើល យកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-១ កាលពីបើកឆាករដូវកាលថ្មីចំនួន ៤គ្រាប់ម្នាក់ឯង បន្ទាប់មកទើបបន្ថែមមួយគ្រាប់ទៀត ក្នុងជ័យជម្នះលើក្រុមស៊ីម៉ាក់ ដោយលទ្ធផល ៣-០ ។ ប៉ុន្ដែគួរឲ្យស្ដាយប្រកួតទី២ ជាមួយអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន Kipson មិនអាចជួយក្រុមណាហ្គាវើលយកឈ្នះឡើង ក្រោយចាញ់ ១-០ ។

ជាបណ្ដោះអាសន្នក្នុងតារាង Top Scorer បច្ចុប្បន្ន កីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង Booysen Shane របស់ភ្នំពេញក្រោន និងកីឡាករ Choe Myong Ho របស់ក្រសួងការពារជាតិ គឺឈរលេខ២ និងលេខ៣ ដោយរកបាន ៤គ្រាប់ស្មើគ្នា ។ ចំណែកកីឡាករ ច្រឹង ពលរដ្ឋ របស់ក្រសួងការពារជាតិ និងខ្សែប្រយុទ្ធចំណូលថ្មីរបស់អាស៊ីអឺរ៉ុប កីឡាករ Bisan George កំពុងប្រដេញតាមពីក្រោយ ដោយរកបាន ៣គ្រាប់ស្មើគ្នាគិតត្រឹមសប្ដាហ៍ទី៣ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត