អុកចត្រង្គកម្ពុជា ជឿជាក់ថានឹងរីកចម្រើនខ្លាំងដូចកីឡាផ្សេងទៀតក្រោយក្លាយសហព័ន្ធ

នូ មករា March 6, 2017


ភ្នំពេញ៖ ក្រោយបង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតកីឡាអុកអស់ប្រហែលជាង ៤ឆ្នាំហើយទទួលបានប្រជាប្រិយភាពច្រើន និងល្បីខ្លាំងពាសពេញប្រទេសនោះ ក្រុមអត្តពលិកឆ្នើម និងថ្នាក់ដឹកនាំកីឡានេះបានប្រមូលផ្ដុំគ្នាបង្កើតជាសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាកាលសប្ដាហ៍មុននេះនៅទីស្នាក់ការ NOCC ដើម្បីត្រៀមខ្លួនប្រឡូកចូលទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលចូលរួមធ្វើជាសាក្សីនោះបានថ្លែងថា៖ «ជាគោលការណ៍របស់ NOCC ក្នុងឆ្នាំ ២០១៧ នេះ គឺសហព័ន្ធកីឡាជាតិទាំងអស់ដាច់ខាតត្រូវតែកែសម្រួលរចនាសម្ព័ន្ធរបស់ខ្លួនចូលរួមតាមច្បាប់កីឡាយ៉ាងរួសរាន់បំផុតដើម្បីហ្វឹកហាត់តាមលក្ខណៈបច្ចេកទេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ កន្លងមកយើងមានសហព័ន្ធកីឡាអុកដែរ ប៉ុន្តែវាមានអុកចំនួន ៣ ប្រភេទនៅជាមួយគ្នា គឺទី១ អុកចិន ទី២ អុកចត្រង្គ (ខ្មែរ) និងកីឡាអុកអន្តរជាតិ ហើយពេលនេះអុកចត្រង្គ ត្រូវបានបង្កើតជាសហព័ន្ធមួយដោយឡែកទៀត ក្នុងគោលបំណងផ្សព្វផ្សាយឲ្យគេលេង និងបានដាក់បញ្ជូលក្នុងកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលយើងមានឱកាសបានធ្វើម្ចាស់ផ្ទះ។»

ជាមួយគ្នានេះដែរ លោកគុជ គឹមឡុង ដែលទើបជាប់ជាប្រធានសហព័ន្ធ មានជំនឿចិត្តយ៉ាងមុតមាំថាសហព័ន្ធកីឡាអុកចត្រង្គនឹងរីកម្រើនខ្លាំងនាពេលខាងមុខ មិនចាញ់ប្រភេទកីឡាដែលខ្លាំងៗនៅក្នុងប្រទេសកម្ពុជាឡើយ ហើយសហព័ន្ធសន្យានឹងធ្វើសកម្មភាពឲ្យបានល្អព្រមទាំងរកគ្រូប្រចាំសហព័ន្ធ ក៏ដូចជាមានវគ្គបណ្ដុះបណ្ដាលអ្នកលេង អាជ្ញាកណ្ដាលចៅក្រម និងគ្រូបង្គោលឲ្យបានល្អ និងក្បួនខ្នាតបង្កើតឲ្យមានការប្រកួតថ្នាក់ជាតិ។ លើសពីនេះ នឹងស្វែងរកដៃគូឧបត្ថម្ភ ក៏ដូចជារៀបចំបទបញ្ជាការប្រកួតឲ្យមានលក្ខណៈជាអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។
 

គួរបញ្ជាក់ផងដែរថា សមាជិកប្រតិបត្តិចំនួន ៧រូបមានលោកគុជ គឹមឡុង ជាប្រធានសហព័ន្ធព្រមទាំងអនុប្រធាន២រូបគឺលោកសុខ សំបូរ លោកហាស់ សុត្ថា រីឯអគ្គលេខាធិការមានលោកឈាវ បូរ៉ាជាអគ្គលេខាធិការ លោកសេក សោភ័ណ្ឌជាអគ្គហិរញ្ញិក ឯ ២រូបទៀតគឺលោក គ្រួច ចន្ថារិទ្ធ និង លោកហូយ សូណា ៕
អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត