គ្រូបឹងកេត ប្ដេជ្ញាយកឈ្នះ Global ដោយមិនឲ្យរបូតគ្រាប់បាល់ឡើយ!

នូ មករា March 6, 2017


ភ្នំពេញ៖ លោក John McGlynn គ្រូបង្វឹកក្រុមបឹងកេតអង្គររបស់កម្ពុជា បានលើកឡើងថា កូនក្រុមរបស់ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីបើកទ្វាrពហុកីឡដ្ឋានជាតិ ទទួលក្រុមជើងឯកលីគកំពូលហ្វីលីពីន Global FC នៅក្នុងជំនួបជម្រុះពូលF នៃពានរង្វាន់ AFC Cup 2017 នាវេលាម៉ោង ៦ល្ងាចស្អែកនេះ ។ មិនតែមប៉ុណ្ណោះលោកថែមទាំងប្ដេជ្ញាចិត្តដឹកនាំកូនក្រុមយកឈ្នះក្រុមភ្ញៀវ ដោយមិនឲ្យរបូតគ្រាប់បាល់ទៀតផង ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញ គ្រូបង្វឹកសញ្ជាតិអូស្ដ្រាលីរូបនេះ បានលើកឡើងថា ការប្រកួតស្អែកនេះ អាចនឹងមានការលំបាក បើទោះបីលោកដឹងច្បាស់ថា កីឡាករក្រុម Global មានបញ្ហារបួសច្រើនក៏ដោយ ។ លោកថា Global មានកីឡាកររបួសមែន ប៉ុន្ដែក្រុមនេះមានទម្រង់លេងល្អ ។ តែយ៉ាងណានេះជាការប្រកួតក្នុងដី ដូច្នេះលោកនឹងព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីយក ៣ពិន្ទុឲ្យបាន និងការពារមិនឲ្យរបូតគ្រាប់បាល់ឡើយ ។

សូមបញ្ជាក់ថា ជាបណ្ដោះអាសន្នក្រុមបឹងកេតអង្គរ គ្មានពិន្ទុក្នុងដៃឡើយ ដោយសារប្រកួតទី១ ក្នុងពូលF ចាញ់ក្រុមឡាវ Johor Darul Ta’zim ដោយលទ្ធផល ៣-០ ។ ចំនែកក្រុម Global គឺកំពុងលេខរៀងទី២ និងមាន ៣ពិន្ទុដូចក្រុមកំពូលតារាង Johor Darul Ta’zim ដែរ ក្រោយយកឈ្នះក្រុមខ្លាំងមីយ៉ាន់ម៉ា Magwe ដោយលទ្ធផល ១-០ កាលពីប្រកួតបើកឆាក ។ ដូច្នេះចាំមើលតើប្រកួតស្អែកនេះ ក្រុមបឹងកេតអង្គររបស់កម្ពុជា ឬក្រុម Global នឹងទទួលបាន ៣ពិន្ទុបន្ថែម ដើម្បីបង្កើនក្ដីសង្ឃឹមឡើងវគ្គបន្ដ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត