ក្រុមកំពូលតារាង ៣ក្រុមកាន់ ៧ពិន្ទុស្មើគ្នាប្រចាំសប្ដាហ៍ទី៣

នូ មករា March 6, 2017


ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួតសប្ដាហ៍ទី៣ ក្របខណ្ឌជើងឯកលីគកំពូលកម្ពុជា ក្រុមក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង និងអតីតក្រុមជើងឯក ៦ជំនាន់ភ្នំពេញក្រោន សុទ្ធតែជាក្រុមលំដាប់កំពូលតារាងពិន្ទុបណ្ដោះអាសន្ន ដោយមាន ៧ពិន្ទុស្មើគ្នា បន្ទាប់ពីបញ្ចប់ការប្រកួត ៣លើកឈ្នះ២ និងស្មើ ១ប្រកួតរួចមក ។

 ប្រកួតចុងក្រោយកាលពីយប់មិញ ក្រុមភ្នំពេញក្រោន បានប្រកួតស្មើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ដោយលទ្ធផល ២-២ នៅកីឡដ្ឋាន RSN ។ ២គ្រាប់របស់ក្រោន គឺរកបានដោយ Shane Booysen ទាំង ២គ្រាប់ រីឯ ២គ្រាប់របស់ប៉ូលិស ធ្វើសម្រេចដោយកីឡាករ Petersen ១គ្រាប់ និង ទិត្យ ឌីណា ១គ្រាប់ ។

ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បានបំបាក់ក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ ៥-០ នៅកីឡដ្ឋានវេស្ទើន ។ ៥គ្រាប់របស់ស្វាយរៀង គឺរកបានដោយកីឡាករ Chidera ២គ្រាប់, កីឡាករ Kim Namgun ១គ្រាប់, កីឡាករ Chigozie ១គ្រាប់ និងកីឡាករ Obi ១គ្រាប់ ។ រីឯក្រុមម្ចាស់ផ្ទះ ទោះបីស្គាល់ពីស្ថានភាពទីលានច្បាស់ក្ដី ក៏មិនអាចធ្វើអ្វីក្រុមភ្ញៀវបានឡើយ ។

ដោយឡែកក្រុមក្រសួងការពារជាតិ ដែលប្រកួតជាមួយក្រុមអាស៊ីអឺរ៉ុប នៅកីឡដ្ឋានស្ដាតចាស់ កាលពីថ្ងៃទី០៤ ខែមិនានេះ ជ័យជម្នះបានទៅក្រុមក្រសួងការពារជាតិ ក្រោយលត់អាស៊ីអឺរ៉ុប ៤-១ ។ ៤គ្រាប់របស់ក្រសួងការពារជាតិ គឺធ្វើសម្រេចដោយកីឡាករជើងខ្លាំងកូរ៉េខាងជើង Choe Myong Ho ២គ្រាប់ និងកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិ ច្រឹង ពលរដ្ឋ ២គ្រាប់ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត