កៅឆាយឯកសណ្ឋានក្នុងដីថ្មី តើភ្នំពេញក្រោន អាចយក ៣ពិន្ទុពីប៉ូលិសបន្ថែមបានទេ?

នូ មករា March 3, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងបើកកីឡដ្ឋាន RSN ប្រកួតក្នុងដីលើកដំបូង ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ ជាមួយនឹងការបង្ហាញនូវឯកសណ្ឋាក្នុងដីថ្មីផងដែរ ដើម្បីទទួលក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) នាល្ងាចថ្ងៃទី០៥ ខែមិនាចុងសប្ដាហ៍នេះ ។ ចាំមើលតើភ្នំពេញក្រោន អាចយក ៣ពិន្ទុបន្ថែមពីក្រុមប៉ូលិស ដើម្បីរក្សាកៅអីកំពូលតារាងរបស់ខ្លួនបានទេ?
ការប្រកួតនេះ ក្រុមភ្នំពេញក្រោន គឺត្រូវការឈ្នះដាច់ខាត ដើម្បីរក្សាកៅអីកំពូលតារាងពិន្ទុ ប្រចាំសប្ដាហ៍ទី៣ គ្រាដែលអតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលមួយនេះ កំពុងក្ដោបក្ដាប់តំណែងតារាងបណ្ដោះអាសន្ន ក្រោយយកឈ្នះក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ៣-០ និងយកឈ្នះក្រុមខ្លាំងណាហ្គាវើល ដោយលទ្ធផល ១-០ នៅក្នុងការប្រកួត ២សប្ដាហ៍កន្លងទៅ ។ បើក្រឡេកមើលប្រវត្តិជួបគ្នាវិញ គិតពីឆ្នាំ២០១៣-២០១៦ ក្រុមប៉ូលិសមិនធ្លាប់យកឈ្នះក្រុមភ្នំពេញក្រោនម្ដងឡើយ ក្នុងនោះឆ្នាំ២០១៣ ជើងទី១ ស្មើ ១-១ តែជើងទី២ ភ្នំពេញក្រោនលត់ ៣-០ ។ ឆ្នាំ២០១៤ ជើងទី១ ភ្នំពេញក្រោនឈ្នះ ១-០ ខណៈជើងទី២ ភ្នំពេញក្រោនលត់ ៣-១ ។ ឆ្នាំ២០១៥ ជើងទី១ ស្មើគ្នា ១-១ ហើយជើងទី១ ភ្នំពេញក្រោនឈ្នះ ២-១ និងឆ្នាំ២០១៦ ជើងទី១ ភ្នំពេញក្រោនលត់ ៣-០ តែជើងទី២ ស្មើគ្នា ០-០ ។
ប៉ុន្ដែយ៉ាងណារដូវកាលថ្មីនេះ ក្រុមទាំងពីរសុទ្ធតែផ្លាស់ប្ដូរគ្រូបង្វឹកថ្មីដូចគ្នា ហើយឆ្លងកាត់ ២ប្រកួតបើកឆាកកន្លងទៅ មិនទាន់ស្គាល់ពាក្យចាញ់ដូចគ្នា ។ ដូច្នេះចាំអ៊ុតទាំងអស់គ្នា តើជំនួបជើងទី១ នាវេលាម៉ោង ៦ល្ងាចចុងសប្ដាហ៍នេះ ក្រុមជើងឯកច្រើនជំនាន់ភ្នំពេញក្រោន ឬក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងស្គាល់ពាក្យចាញ់មុន?
អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត