NOCC ចេញលិខិតព្រមានដាក់ទោសតាមច្បាប់ដល់អ្នកដែលយក Logo របស់ NOCC ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

នូ មករា March 3, 2017


ភ្នំពេញ៖ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមហ្វេសប៊ុកនាពេលបច្ចុប្បន្ននេះមានការរីកចម្រើនកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃនោះបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបានប្រព្រឹត្តិអំពើខុសនឹងច្បាប់ជាច្រើន ដោយបុគ្គលខ្លះបានយករូប Logo របស់ក្រុមហ៊ុនឯកជន អង្គការ ឬក៏ស្ថាប័ត្ររដ្ឋ ទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈដែលអ្នកខ្លះបានផុសរូប និងសសេរអ្វីមួយដែលមិនគួរគប្បី ជាហេតុធ្វើឱ្យកេរ្តិ៍ឈ្មោះស្ថាប័នទាំងនោះត្រូវខូចខាតផងដែរ។ ជាមួយគ្នានោះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលជាស្ថាប័នកីឡាដ៏ធំប្រចាំនៅកម្ពុជានោះ ក៏ត្រូវបានអ្នកលេង Facebook មួយចំនួនយករូប Logo ទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផងដែរ។ ដោយមើលឃើញបែបនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ក៏បានចេញលិខិតព្រមានដាក់ទោសតាមច្បាប់ ដល់អ្នកលេងហ្វេសប៊ុករូបណា ដែលយករូប Logo របស់NOCC ទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

យោងតាមលិខិតព្រមាននោះបានឱ្យដឹងថា គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថាបច្ចុប្បន្នមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានបង្កើតគណនី Facebook និងបណ្ដាញសង្គមផ្សេងៗទៀត ដោយប្រើរូបសញ្ញា LOGO ដែលជាកម្មសិទ្ធិបញ្ញា ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មស្របច្បាប់របស់គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា។ ប្រភពដដែលបានបន្តថា៖ «អាស្រ័យដូចបានជម្រោបខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេតា្ដបញ្ឈប់ការប្រើប្រាស់ រូបសញ្ញា LOGO ដែលជារបស់គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ដោយគ្មានការអនុញ្ញាតជាបន្ទាន់ បើមិនដូចនោះទេគណៈកម្មាធិកាជាតិអូឡាំពិកម្ពុជានឹងអនុវត្តតាមផ្លូវច្បាប់។

ជាមួយគ្នានោះដែល កាលពីល្ងាចម្សិលមិញនេះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ក៏បានផ្សព្វផ្សាយលិខិតនេះផងដែរ ដោយលោកបានសសេរដាក់ថា៖ «សូមរក្សាសេចក្ដីថ្លៃថ្នូរ ដោយគោរពកម្មសិទ្ធិបញ្ញាផង។» គួរបញ្ជាក់ផងដែរថា លិខិតព្រមានដាក់ទោសនេះបានចេញដោយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា កាលពីល្ងាចថ្ងៃទី២ ខែមីនា ម្សិលមិញនេះ ដោយមានហត្ថលេខា និងត្រា ដោយលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជាផ្ទាល់តែម្ដង ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត