សង្វៀន CNC ទាំងពីរនឹងទទួលស្វាគមន៍អ្នកប្រដាល់ថៃ៤រូប និងអាមេរិក ១ រូបនៅចុងសប្តាហ៍នេះ

នូ មករា March 2, 2017


ភ្នំពេញ៖ លើសង្វៀនទាំង ២របស់ CNC បានប្រកាសទទួលស្វាគមន៍អ្នកប្រដាល់ថៃ៤រូប និង អាមេរិក ១រូបដែលនឹងត្រូវជួបជាមួយអ្នកប្រដាល់កម្ពុជា ។ នាថ្ងៃទី៤ ខែមីនាខាងមុខ កីឡាករ សរ រាជសីហ៍ មកពីក្លិបមោងឬស្សីមរតកគុនខ្មែរដែលមានប្រវត្តិប្រកួតចំនួន ៦៨ដង ឈ្នះ៤៨ដង ចាញ់១៥ដងស្មើពិន្ទុ ១ ដង និងវាយគូប្រកួតឲ្យសន្លប់៩ដងនោះ នឹងប្រកួតជាមួយអ្នកប្រដាល់ថៃ Phitbopha Sor Sakcha Reunដែលមានប្រវត្តិប្រកួតចំនួន ៩០ដង ឈ្នះ៧០ដងចាញ់១៧ដងស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់បាន៨ដងដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។


រីឯអ្នកប្រដាល់ជើងចាស់ពៅ សក្តិសិទ្ធ របស់ក្លិបតាព្រហ្មមានជ័យដែលមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៤៧ដងចាញ់២៧ដងស្មើពិន្ទុ៧ដងនិងវាយគូប្រកួតឲ្យសន្លប់១៥ដងត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជនជាតិអាមេរិកហាត់នៅស្រុកថៃ Spencer Lamnamoon Muay Thai ដែលមានប្រវត្តិប្រកួតចំនួន៣០ដង ឈ្នះ២០ដង ចាញ់៨ដងស្មើពិន្ទុ ២ ដងនិងវាយគូប្រកួតឲ្យសន្លប់៨ដង ។អ្នកប្រដាល់ទាំង ២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។

ជាមួយគ្នានេះ ឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡាដែលមានប្រវត្តិប្រកួតចំនួន១២២ដង ឈ្នះ៩៣ដង ចាញ់២៦ដងស្មើពិន្ទុ៣ដងនិង វាយគូប្រកួតឲ្យសន្លប់៤៤ដងនោះប្រកួតជាមួយអ្នកប្រដាល់ថៃ Super Chhai Pran 26 ដែលមានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ៨០ដង ចាញ់២៥ដងស្មើពិន្ទុ៥ដង និង វាយគូប្រកួតឲ្យសន្លប់១០ដង ។បួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

ដោយឡែកនៅថ្ងៃទី៥មីនាវិញនោះធន ចាន់តាកាំ មកពីសមាគមប្រដាល់ក្រសួងការពារជាតិដែលមានប្រវត្តិប្រកួតចំនួន៥៩ដង ឈ្នះ៤៧ដង ចាញ់៩ដងស្មើពិន្ទុ ៣ដងវាយគូប្រកួតឲ្យសន្លប់៧ដងនោះប្រកួតជាមួយអ្នកប្រដាល់ថៃ Saksith Sor Oudiyim ដែលមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៤៥ដង ចាញ់១៣ដងស្មើពិន្ទុ២ដងនិង វាយគូប្រកួតឲ្យសន្លប់៤ដង ។ គូនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

មួយគូទៀតគឺ រិន សារ័ត្ន មកពីក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកដែលមានប្រវត្តិប្រកួតចំនួន២៤ដងឈ្នះ១៥ដងចាញ់៧ដងស្មើពិន្ទុ ២ ដង និង វាយគូប្រកួតឲ្យសន្លប់៧ដងនោះប្រកួតជាមួយអ្នកប្រដាល់ថៃ Mangkornlek Sor Oudiyimដែលមានប្រវត្តិប្រកួតចំនួន៥០ដង ឈ្នះ៣៥ដង ចាញ់១៣ដងស្មើពិន្ទុ ២ ដងវាយគូប្រកួតឲ្យសន្លប់៣ដង ។ គូនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត