ស្វាយរៀង ប៉ះ វេស្ទើនចុងសប្ដាហ៍នេះអត់ទាំងគ្រូបង្វឹក និងអគ្គលេខាធិការក្លឹប!

នូ មករា March 2, 2017


ភ្នំពេញ៖ បន្ទាប់ពីកើតរឿងចម្រូងចម្រាសក្នុងការប្រកួតទល់នឹងក្រុមបឹកេតអង្គរ កាលពីចុងសប្ដាហ៍មុន ថ្នាក់ដឹកនាំក្លឹបព្រះខ័នរាជស្វាយរៀង ២នាក់ គឺគ្រូបង្វឹកលោក សំ វ៉ាន់ដេត និងអគ្គលេខាធិការក្លឹបលោក អោក សំណាង ត្រូវបានគណៈកម្មកាវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាដាក់ពិន័យម្នាក់ ១ប្រកួត និង ២ប្រកួត ។

ដូច្នេះជំនួបជើងទី១ នៃលីគកំពូលកម្ពុជា ជាមួយក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញនាថ្ងៃទី០៥ ខែមិនាចុងសប្ដាហ៍នេះ ព្រះខ័នរាជស្វាយរៀង នឹងគ្មានវត្តមានក្បាលម៉ាស៊ីនបញ្ជាទាំងពីរដឹកនាំឡើយ ។ យោងតាមសេចក្ដីសម្រេចរបស់គណៈកម្មការវិន័យលោក សំ វ៉ាន់ដេត ត្រូវបានព្យូរ ១ប្រកួត ខណៈលោក អោក សំណាង ព្យួរ ២ប្រកួត និងពិន័យជាប្រាក់ ៣០ម៉ឺនរៀល ។ ប៉ុន្ដែគណៈកម្មការវិន័យទុកឱកាស ៥ថ្ងៃឲ្យអ្នកទាំងពីរប្ដឹងតវ៉ា បើមិនសុខចិត្ត  ហើយការពិន័យនេះគឺកើតចេញពីការប៉ះពារគ្នាលើទីលានរវាងកីឡាករ និងកីឡាករ រហូតចប់ការប្រកួតក្រុមបឹងកេត ស្មើក្រុមព្រះខ័នរាជស្វាយរៀង ២-២ ទៅហើយ ស្រាប់តែមានការប៉ះទង្គិចម្ដងទៀត ក្នុងនោះក៏មានវត្តមានលោក សំ វ៉ាន់ដេត និងលោក អោក សំណាង ផងដែរ ។

ការប្រកាសដាក់ពិន័យខាងលើ គឺធ្វើឡើងស្របពេលក្រុមព្រះខ័នរាជស្វាយរៀង ត្រៀមជួបក្រុមកំពុងឡើងជើងវេស្ទើនភ្នំពេញ នៅកីឡដ្ឋានវេស្ទើនចុងសប្ដាហ៍នេះ ។ ហេតុនេះលោក សំ វ៉ាន់ដេត មិនអាចដឹកនាំកូនក្រុមដូចសព្វដងបានឡើយ គឺរង់ចាំផុតពិន័យសិន ទើបលោកអាចបំពេញការងារបានដូចធម្មតាឡើងវិញ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត