Kiatisuk Senamuang ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិថៃ ១ ឆ្នាំទៀត

នូ មករា March 1, 2017


បាងកក៖ តាមការប្រកាសព័ត៌មានជាផ្លូវការរបស់សមាគមបាល់ទាត់នៃប្រទេសថៃបានឱ្យដឹងថា លោក Kiatisuk Senamuang ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃសម្រាប់រយៈពេល ១ ឆ្នាំបន្តទៀត បន្ទាប់ពីកិច្ចសន្យាចាស់ត្រូវបានបញ្ចប់កាលពីចុងឆ្នាំ២០១៦ កន្លងមកនោះ​ ។ អតីតខ្សែប្រយុទ្ធរូបនេះនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជនថៃ បន្ទាប់ពីរូបគេបានដឹកនាំក្រុមជើងខ្លាំងមួយនេះលើកពាន AFF Suzuki Cup 2016 ជាលើកទី ៥ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនរួចមក ។

ចំពោះមុខ លោក Kiatisuk Senamuang នឹងត្រូវដឹកនាំក្រុមដំរីសឹកថៃក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកវគ្គជម្រុះតំបន់អាសុីដោយត្រូវជួបក្រុមអារ៉ាប៊ីសាអូឌីតនាថ្ងៃទី២៣ ខែមីនា មុននឹងបន្តជួបក្រុមសាម៉ូរ៉ៃជប៉ុន នៅថ្ងៃទី២៨ ខែមីនា ដែរនោះ ។ សូមបញ្ជាក់ថា គ្រូបង្វឹកវ័យ៤៣ ឆ្នាំរូបនេះធ្លាប់បានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញនៅក្នុងពិភពបាល់ទាត់នៃប្រទេសថៃដោយបានទាត់បញ្ចូលទីបាន ២៥១ គ្រាប់នៅក្នុងរយៈពេល ១៨ឆ្នាំនៃការប្រកបអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន ៕

 

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត