ក្តៅៗ កម្ពុជាសម្រេចដាក់ ២៣ប្រភេទកីឡាចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះនៅម៉ាឡេស៊ី

នូ មករា February 28, 2017


ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំដែលទើបតែបញ្ចប់កាលពីរសៀលថ្ងៃមិញនេះ គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានកោះហៅសហព័ន្ធកីឡាជាតិទាំងអស់មកប្រជុំនឹងធ្វើការបែងចែកការងារ និងប្រកាសពីចំនួនប្រភេទកីឡាដែលកម្ពុជាបានសម្រេចបញ្ជូនទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី នាខែសីហា ខាងមុខ អង្គប្រជុំបានតម្រូវឱ្យសហព័ន្ធក៏ដូចអត្តពលិកឲ្យបំពេញលក្ខខណ្ឌតាមច្បាប់របស់ម៉ាឡេស៊ី។ យោងតាមកម្មវិធីប្រកួតដែល NOCC ទទួលបានពីគណៈកម្មការរៀបចំប្រកួតស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី នេះចាប់ផ្តើមពីថ្ងៃទី១៩ ខែកក្កដាដល់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០១៧ មានកីឡាចំនួន៣៨ប្រភេទដាក់ឲ្យលេងមានវិញ្ញាសា ចំនួន៤០៥ វិញ្ញាសា ក្នុងនោះមានដាក់ឲ្យដណ្តើមចំនួន១០៣៩មេដាយ គឺមេដាយមាសចំនួន៤០៥ ប្រាក់៤០៥ និងសំរិទ្ធ ៥២៩មេដាយ ដោយកម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនីលើប្រភេទកីឡាចំនួន ២៣ ទៅចូលរួម ។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «នៅក្នុងការចេញទៅប្រកួតលើកនេះ នឹងផ្តល់ជូនដល់ប្រធានសហព័ន្ធកីឡា ជាតិឬអគ្គលេខាធិការនីមួយៗ ត្រូវផ្តល់សិទ្ធិឲ្យទៅចូលរួមបានដើម្បីសង្កេតការណ៍ដើម្បីជំរុញជួយឲ្យមានលទ្ធផលប្រកួតឬជាការលើកទឹកចិត្តល្អដល់អត្តពលិក។ ជាងនេះទៅទៀត អូឡាំពិកកម្ពុជានឹងធ្វើការជំរុញឲ្យសហព័ន្ធជាតិយកចិត្តទុកដាក់ស្វែងរកដៃគូឲ្យមានការហ្វឹកហ្វឺននៅក្រៅប្រទេស និងរាយការណ៍ជូន NOCC ដើម្បីងាយស្រួលទំនាក់ទំនង៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត