បង់ក្លាដេស អញ្ជើញក្រុមគោព្រៃកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិមួយដែលមាន ៨ ក្រុមនៅអាសុីចូលរួម

នូ មករា February 28, 2017


ភ្នំពេញ៖ តាមប្រភពព័ត៌មានពីសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសបង់ក្លាដេសបានផ្សព្វផ្សាយឱ្យដឹងថា នាអំឡុងខែមេសាខាងមុខនេះនឹងមានការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ខ្នាតអន្តរជាតិមួយដែលមានការចូលរួមពីក្រុមជម្រើសជាតិនៃប្រទេសចំនួន ៨ នៅក្នុងទ្វីបអាសុី ។ ក្នុងនោះក្រុមជម្រើសជាតិកម្ពុជាក៏ទទួលបានការអញ្ជើញជាផ្លូវការឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ។

ប្រភពដដែលបានបន្តថា ព្រឹត្តិការណ៍នេះមានឈ្មោះថា Bangabandhu Gold Cup International Football Tournament 2017 ដោយគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែមេសាខាងមុខនេះ នៅកីឡដ្ឋាន Bangabandhu National Stadium ដែលស្ថិតនៅក្នុងរដ្ឋធានីដាកានៃប្រទេសបង់ក្លាដេស ។ យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងច្បាស់ថា កម្ពុជានឹងបញ្ជូនក្រុមជម្រើសជាតិក្នុងឈុតណាមួយទៅចូលរួមនោះទេ​ ខណៈដែលកាលពីឆ្នាំមុនក្រុមគោព្រៃកម្ពុជាបានធ្លាក់ចេញពីព្រឹត្តិការណ៍នេះត្រឹមវគ្គជម្រុះតាមពូលបន្ទាប់ពីបានបរាជ័យក្នុងជំនួបជាមួយក្រុមជម្រើសជាតិម៉ាល់ឌីវ (៣-២) ចាញ់ក្រុមU-23 បារ៉ែន (១-០) មុននឹងយកឈ្នះក្រុម U-23 បង់ក្លាដេស (១-០) រួចមក ។

សូមបញ្ជាក់ថា ពានរង្វាន់នេះត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩៦ ដើម្បីជាកិត្តិយសជូនដល់លោក Sheikh Mujibur Rahman ដែលជាស្ថាបនិកមួយរូបដ៏សំខាន់ក្នុងការរួមចំណែកបង្កើតប្រទេសបង់ក្លាដេស (តាមរយៈការបំបែកខ្លួនពីប្រទេសប៉ាគីស្ថាន) និងធ្លាប់កាន់តំណែងជាប្រធានាធិបតីនៃប្រទេសឥស្លាមដ៏ធំមួយនេះចំនួន ២ លើកផងដែរ ៕

អត្ថបទ៖ មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត