អ្នកប្រដាល់ថៃម្នាក់ត្រូវទស្សនិកជនគប់ចំកញ្ចឹងកបណ្តាលឲ្យសន្លប់ បន្ទាប់ពីខឹងអាជ្ញាកណ្ដាលពេក

នូ មករា February 27, 2017


ភ្នំពេញ៖ ការប្រកួតប្រដាល់លើសង្វៀនស្រាបៀរកម្ពុជានារសៀលថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញនេះ អ្នកប្រដាល់ថៃធីង ភូថុន (Thing Phuothon) ដែលប្រកួតជាមួយអ្នកប្រដាល់កម្ពុជាចាន់ ស៊ីណាត មកពីក្លិបនិរោធន៍មានជ័យនោះត្រូវបានអ្នកទស្សនាគប់មួយដបទឹកបរិសុទ្ធដែលមានទឹកជិតពេញនោះចំកញ្ចឹងក បណ្ដាលឲ្យសន្លប់នៅទឹកទី៣ ។ ក្រោយមកជនដៃដល់ត្រូវបានឃាត់ខ្លួនភ្លាមៗប្រគល់ឲ្យភ្នាក់ងារមានសមត្ថកិច្ច ដោយបុរសដៃដល់រូបនេះបានសារភាពថាគេពិតជាបានគប់មែនដោយសារតែខឹងសម្បារជាមួយអាជ្ញាកណ្ដាលគឺលោកឡុង ស៊ីលីន ។  

ដោយសារតែមានបញ្ហាបែបនេះ ទើបការប្រកួតសម្រាប់គូនេះត្រូវបានផ្អាកត្រឹមទឹកទី៣ ដោយមិនមានប្រកាសលទ្ធផលឡើយ ។ ភ្លាមៗនោះលោករាជ សុផែន ដែលជាប្រធានគណៈវិនិច្ឆ័យប្រចាំសង្វៀនអាស៊ីអាគ្នេយ៍បានចាត់ទុកថានេះជាការបង្កហេតុដោយខុសទំនងរបស់ជនបង្ករូបនេះ ខណៈដែលជនដៃដល់បានបន្ទោសថាលោកឡុង ស៊ីលីន កាន់ជើងអ្នកប្រដាល់ថៃ ។

មួយគូទៀតនោះគឺកីឡាករវៀត ប៊ុនឌឿន មកពីសមាគមអ្នកដាល់ក្រសួងការពារជាតិបានប្រកួតចាញ់អ្នកប្រដាល់ថៃផេត ណាំនឹង (Phet Nam Neung) ដោយពិន្ទុដាច់តែម្ដងនៅក្នុងការប្រកួត ៥ ទឹកពេញរួចមក ។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះនៅសង្វៀនអាស៊ីអាគ្នេយ៍មានចៅក្រម- អាជ្ញាកណ្ដាល៣រូបដែលត្រូវបានទស្សនិកជនបន្ទោសថាមិនយុត្តិធម៌ក្នុងការបំពេញការងាររបស់ខ្លួន ដោយអាជ្ញាកណ្ដាល-ចៅក្រមទាំង ៣រូបនោះត្រូវគេឲ្យដឹងថាមានឈ្មោះលោកឡុង ស៊ីលីន ចំណែកឯ ២រូបទៀតគឺលោកម៉ាក់ សាមឿន និង លោកនួន បូរ៉ា ។

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត