ម្ចាស់ផ្ទះម៉ាឡេសុីកំណត់ប្រភេទកីឡាប្រកួតរួចរាល់ ខណៈកម្ពុជាមិនទាន់ច្បាស់ក្នុងការបញ្ជូនប៉ុន្មានប្រភេទទៅប្រកួត

នូ មករា February 25, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាខែសីហាឆាប់ៗខាងមុខនោះ ខាងម្ចាស់ផ្ទះ បានធ្វើការកំណត់ចំនួននៃប្រភេទកីឡារួចរាល់អស់ហើយ គឺ មាន៣៨ប្រភេទកីឡា និង៤០៥ប្រភេទវិញ្ញាសា កាលពីពាក់កណ្ដាលខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ ខណៈដែលកម្ពុជា មិនទាន់ បាន ប្រកាសជាផ្លូវការនៅឡើយទេ ថានឹងត្រូវបញ្ជូនទៅដណ្ដើមយកមេដាយ ប៉ុន្មានប្រភេទកីឡា និង ប៉ុន្មានវិញ្ញសា ។


នាយបេសកកម្មកម្ពុជារបស់គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា លោក ញ៉ាន សុខវិសាល បានឱ្យដឹងថា៖ «ព្រឹត្តិការណ៍នេះនឹងបើកជាផ្លូវការនៅថ្ងៃទី១៩ ខែសីហា និងបិទព្រឹត្តិការណ៍នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧។ មកដល់ពេលនេះ ថ្នាក់ដឹកនាំកីឡា មិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេ ថានឹងត្រូវ បញ្ជូន ទៅប៉ុន្មាន តែជាគម្រោងគឺបញ្ជូនកីឡាជាង២០ប្រភេទ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនេះ។ ហើយនេះគ្រាន់តែជាតួលេខ មិនមែនជាឈ្មោះប្រភេទកីឡាជាក់ស្តែងនោះទេ ខណៈតួលេខ និងឈ្មោះជាក់ស្តែងរង់ចាំកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ របស់គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា និង ក្រសួងអប់រំយុវជន និង កីឡា នៅខែមីនាខាងមុខនេះ។»

លោកសង្កត់ធ្ងន់ថា៖ »ក្នុងចំណោម៣៨ប្រភេទកីឡាដែលម្ចាស់ផ្ទះម៉ាឡេស៊ី បានកំណត់នោះ គឺកម្ពុជាមិនមាន ប្រភេទកីឡាល្បុក្កតោ វ៉ូវីណាម និង កីឡាចំបាប់ឡើយ ខណៈដែលប្រភេទកីឡាដែលមានសក្តានុពលខ្លាំងបំផុត ក្នុងព្រឹត្តិការណ៍នេះ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត