ក្រុម U-15 នៅបាទី ស្ថិតក្នុងពូលD នៃពានរង្វាន់អន្ដរជាតិមួយនៅថៃ

គឹមហុក February 24, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនក្រោមអាយុ ១៥ឆ្នាំ(U-15) នៃសាលាបាល់ទាត់ជាតិបាទី ដែលភាគច្រើនជាកីឡាករត្រៀមប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ AFF U-15 Championships 2017 នោះ បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមប្រកួតពានរង្វាន់អន្ដរជាតិមួយនៅប្រទេសថៃនាចុងខែក្រោយ គឺពាន U-15 ASEAN Dream Football Tournament 2017 តាមការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ ដែលទើបបញ្ចប់ការចាប់ឆ្នោតបែងចែកពូលកាលពីម្សិលមិញ ខណៈក្រុម U-15 តំណាងកម្ពុជាខាងលើស្ថិតក្នុងពូលD ។


គួរបញ្ជាក់ថា ពានរង្វាន់យុវជនអន្ដរជាតិនេះ គ្រោងនឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី២០-២៦ ខែមិនាខាងមុខ ដោយមាន ២៤ក្រុមចូលរួម ក្នុងនោះសហព័ន្ធកីឡាបាល់ទាត់ថៃ ក៏បានអញ្ជើញក្រុមយុវជនមកពីក្លឹបបាល់ទាត់ជប៉ុនចូលរួមផងដែរ ។ ២៤ក្រុមចូលរួម ត្រូវបែងចែកជា ៤ពូល ហើយក្រុម U-15 សាលាបាល់ទាត់ជាតិបាទី ស្ថិតក្នុងពូលD ជាមួយក្រុមយុវជនម្ចាស់ផ្ទះថៃ ៤ក្រុម ដូចជាក្រុមយុវជនក្លឹប Ubon UMT, ក្លឹប Bangkok Christian College FC, ក្លឹប Suphanburi FC និងមួយក្រុមទៀត មិនទាន់បញ្ជាក់ឈ្មោះ និងក្រុមយុវជនជប៉ុន ១ក្រុម គឺក្រុម Tokyo Verdy ។

តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់ថៃ ព្រឹត្តិការណ៍ខាងលើនេះ រៀបចំឡើងក្រោមកិច្ចសហការជាមួយសមាគមន៍កីឡាបាល់ទាត់ក្នុងក្ដីស្រម៉ៃជប៉ុន តាមរយៈលោក Masao KIBA ដែលធ្លាប់មកចែករំលែកបទពិសោធន៍បាល់ទាត់ដល់ក្មេងៗកម្ពុជាជាច្រើនលើកនាពេលកន្លងទៅ ដើម្បីផ្ដល់ឲ្យយុវជនមានឱកាសបញ្ចេញសមត្ថភាព ផ្លាស់ប្ដូរបទពិសោធន៍ និងជំនាញក្នុងវិស័យបាល់ទាត់ពីគ្នាទៅវិញទៅមក ពិសេសគឺការរួមចំណែកជំរុញវិស័យបាល់ទាត់ក្នុងតំបន់អាស៊ានឲ្យកាន់តែរីកចម្រើន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត