យ៉េន ឌីណាា លេចមុខនៅ CNC ដោយត្រូវជួបជាមួយជើងខ្លាំងថៃនៅថ្ងៃសៅរ៍នេះ

នូ មករា February 23, 2017


ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងយ៉េន ឌីណា មកពីក្លិបអប្សរាគុនខ្មែរនឹងប្រកួតជាមួយអ្នកប្រដាល់ថៃ Fanimit Viriyakfarm លើសង្វៀនCNC នាយប់ថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ដែលនេះគឺជាការប្រកួតដ៏កម្ររបស់អ្នកប្រដាល់ជើងខ្លាំងកម្ពជារូបនេះ ខណៈដែលរូបគេមានប្រវត្តិប្រកួតចំនួន ៦៩ដង ឈ្នះ៦៤ដងចាញ់៤ដង និងស្មើពិន្ទុ១ដង ថែមទាំងបានវាយគូប្រកួតឲ្យសន្លប់បាន១៣ដងផងដែរ ប៉ុន្តែគេមានការស្រុតចុះមួយរយៈបន្ទាប់ពីមិនមានឱកាសឡើងប្រកួតរួចមក ។ ចំពោះអ្នកប្រដាល់ថៃ Fanimit Viriyakfarm វិញគេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែទេហើយសមត្ថភាពយ៉ាងណាក៏គ្មាននរណាដឹងដែរ គ្រាន់តែដឹងថាអ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន ១៨៤ដង ឈ្នះ១៣១ដង ចាញ់៥១ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន៤០ដង ។

មួយគូទៀតនោះគឺ ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជនជាតិហូឡង់ហាត់នៅស្រុកថៃឈ្មោះ Alex Sit Neung Trakan ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ៧៥ដង ឈ្នះ ៥៥ដង ចាញ់ ១៧ដងស្មើពិន្ទុ ៣ ដងនិងវាយគូប្រកួតឲ្យសន្លប់បាន ​១៦ដង ។ ចំពោះអ្នកប្រដាល់ហូឡង់ Alex Sit Neung Trakan វិញគេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេគេមានប្រវត្តិប្រកួតចំនួន៤០ដង ឈ្នះ៣០ដង ចាញ់៨ដងស្មើពិន្ទុ២ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត