៤ប្រទេសជារនាំងដែលធ្វើឱ្យកម្ពុជាពិបាកយកមេដាយមាសពីព្រឹត្តិការណ៍ពិភពលោក Cub Dumon នាខែមិនា ខាងមុខ

នូ មករា February 22, 2017


ភ្នំពេញ៖ សហព័ន្ធកីឡាប៉េតង់កម្ពុជា នឹងធ្វើការបញ្ជូនអត្តពលិកជម្រើសជាតិចំនួន ៤រូប ទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ពិភពលោក Cub Dumon លើកទី១ នៅប្រទេសបែលហ្ស៊ិក ដោយមានអត្តពលិកមកពីបណ្ដា៤០ ប្រទេសចូលរួម ។ ខណៈដែល ប្រទេសថៃ បារាំង នីហ្សេរីយ៉ា និង ម៉ាដាកាសស្កា ជានាំងដ៏ពិបាករបស់កម្ពុជាក្នុងការប្រជែងយកមេដាយមាស។

គ្រូបង្វឹកជម្រើសជាតិ លោកអ៊ឹម ផាត បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះមិនសូវមានអត្តពលិកអាស៊ីចូលរួមទេ ភាគច្រើនសុទ្ធតែជាអត្តពលិកមកពីអឺរ៉ុប ហើយនៅក្នុងចំណោម៤០ប្រទេសដែលចូលរួមនោះ គឺមាន៤ប្រទេសខាងលើ ដែលកម្ពុជាពិបាកនឹងប្រជែងយកមេដាយមាស ព្រោះអត្តពលិករបស់គេមានសមត្ថភាពខ្លាំងប្រហាក់ប្រហែលនឹងកម្ពុជាដែរ ។ លោកបន្តថា ទោះបីជាយ៉ាងណា លោកនៅតែមានជំនឿលើអត្តពលិកកម្ពុជាក្នុងការដណ្ដើមយកមេដាយពីការប្រកួតលើកនេះ ព្រោះថាពួកគេសុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តសមត្ថភាពយ៉ាងត្រឹមត្រូវមុននឹងសម្រេចជ្រើសរើសយកមកហ្វឹកហាត់ ហើយពេលវេលានៃការហ្វឹកហាត់ក៏រាងយូរក្រែលដែរ ដូច្នេះលោកគិតថាប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ។

អត្តពលិកកម្ពុជាទាំង៤រូប ដែលសហព័ន្ធធ្វើការជ្រើសរើសឱ្យទៅចូលរួមប្រកួតពានរង្វាន់ពិភពលោកលើកនេះមាន កីឡាករ សុខ ចាន់មាន កីឡាករ ញ៉ែម បូរ៉ា កីឡាការិនីស្រ៊ាង សុរ៉ាឃីម និងកីឡាការិនី អ៊ុក ស្រីមុំ ។ ខណៈដែលការប្រកួតនេះ នឹងចាប់ផ្ដើមនាថ្ងៃទី១៣ ខែមិនាខាងមុខនេះ។ គួររំលឹកថា កាលពីឆ្នាំ២០១៦កន្លងទៅ កីឡាប៉េតង់កម្ពុជា ធ្លាប់ដណ្តើមបានជាច្រើនពីការប្រកួតពិភពលោក និងអាស៊ី ក្នុងនោះមេដាយពិភពលោកដណ្តើមបានដោយកីឡា សុខ ចាន់មាន កម្រិតអាស៊ីឆ្នេរខ្សាច់នៅដាណាំង ប្រទេសវៀតណាម ប៉េតង់ដណ្តើមបានមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់១ និងសំរឹទ្ធិ២គ្រឿង ការប្រកួតស៊ីប៉ានៅប្រទេសឡាវ ប៉េតង់ដណ្តើមបានមេដាយមាស៣គ្រឿង ការប្រកួតអាស៊ីនៅមីយ៉ាម៉ា ប៉េតង់ដណ្តើមបានមេដាយមាស១គ្រឿង និងសំរឹទ្ធិ៣គ្រឿង ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត