AFC Cup៖ បឹងកេត ចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី JDT ៣-០ មុននេះបន្ដិច

នូ មករា February 21, 2017


ភ្នំពេញ៖ ក្រុមបឹងកេតអង្គររបស់កម្ពុជា បានរបូតអស់ ៣ពិន្ទុទៅហើយ បន្ទាប់ពីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Johor Darul Ta’zim(JDT) របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ នៃការប្រកួតបើកឆាកពានរង្វាន់ក្លឹបប្រចាំទ្វីបអាស៊ី AFC Cup 2017 វគ្គជម្រុះប្រចាំពូលF ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅកីឡដ្ឋាន Tan Sri Dato Haji Hassan Yunos ប្រទេសម៉ាឡេស៊ី ។

ការប្រកួតជាប្រវត្តិសាស្ដ្រនេះ ក្រុម Johor Darul Ta’zim បានបំប៉ោងសំណាញ់ទីក្រុមបឹងកេតអង្គរ ២គ្រាប់នៅដើមតង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ Guerra នៅនាទីទី៣ និងកីឡាករ Faiz នៅនាទីទី១១ ។ ចំណែកក្រុមជើងឯកលីគកំពូលកម្ពុជាបឹងកេតអង្គរ ក៏មានឱកាសវាយបកម្ដងម្កាលផងដែរ ប៉ុន្ដែមិនអាចទម្លាយរបាំងការពារដ៏រឹងមាំរបស់អតីតក្រុមជើងឯកពានរង្វាន់ AFC Cup 2015 នេះបានឡើយ ។

ឈានចូលតង់ទី២ ក្រុមទាំងពីរនៅតែព្យាយាមស្វែងរកគ្រាប់បាល់រៀងៗខ្លួន តែក្រុមបឹងកេតអង្គរ នៅតែគ្មានសំណាងល្អ បើទោះបីកីឡាករ ឃួន ឡាបូរ៉ាវី និងកីឡាករ Tomoki មានឱកាសល្អពីរបីលើកក៏ដោយ ។ ផ្ទុយទៅវិញ មុននឹងអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតកីឡាករ Rahim បានបន្ថែម ១គ្រាប់ទៀតឲ្យក្រុមម្ចាស់ផ្ទះ ដើម្បីជួយក្រុម Johor Darul Ta’zim យកឈ្នះបឹងកេត ៣-០ និងមាន ៣ពិន្ទុ ដើម្បីឈរកំពូលតារាងពូលF តែម្ដង ។ នៅក្នុងពូលF នេះដែរ មុននឹងក្រុម Johor Darul Ta’zim យកបាន ៣ពិន្ទុពីក្រុមបឹងកេតអង្គរ ក្រុម Global របស់ហ្វីលីពីនក៏រកបាន ៣ពិន្ទុពេញដូចគ្នា បន្ទាប់ពីយកឈ្នះក្រុមមីយ៉ាន់ម៉ា Magwe ដោយលទ្ធផល ១-០ នៅលើទឹកដីរបស់ខ្លួន ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមខ្លាំងហ្វីលីពីននេះ គឺធ្វើសម្រេចដោយកីឡាករ Misagh Bahadoran ប្រធានក្រុម Global ផ្ទាល់តែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត