លោក នេត សាវឿន បន្ថែមទិសដៅអភិវឌ្ឍន៍បាល់ទះ ៣ចំណុចទៀតក្រោយបន្តដឹកនាំអាណតិ្តទី៥

នូ មករា February 21, 2017


ភ្នំពេញ៖ បន្ទាប់ពីសមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចអនុម័តបោះឆ្នោតជូនលោក នេត សាវឿន ឱ្យបន្តធ្វើជាប្រធានសហព័ន្ធសម្រាប់អាណត្តិទី៥ ឆ្នាំ ២០១៧-២០២១នោះ លោកក៏បានដាក់ទិសដៅសម្រាប់ពង្រឹង និងអភិឌ្ឍបច្ចេកទេសរបស់អត្តពលិកសម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ចំនួន៣ចំណុចធំៗផងដែរ។

លោកបានមានប្រសាសន៍បែបនេះថា៖ «ការជំរុញ និងការដាក់គោលការណ៍នេះដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទះឲ្យកាន់តែរីកចម្រើនទាំងនៅក្នុងប្រទេស លើឆាកអន្តរជាតិ។ ផែនការធំៗដែលគ្រប់បណ្ដាលអត្តពលិក គ្រូបង្វឹកអាជ្ញាកណ្ដាល និង មន្ត្រីពាក់ព័ន្ធទាំងអស់ត្រួវរៀបចំនៅពេលនេះ គឺទី១ ត្រូវបណ្តុះបណ្តាលសមត្ថភាពចៅក្រម អាជ្ញាកណ្តាលកីឡាបាល់ទះតាមរយៈការបញ្ជូនទៅសិក្សានៅក្រៅប្រទេស ឬជួលគ្រូបរទេសមកបណ្តុះបណ្តាលនៅក្នុងស្រុក។ ទី២ ត្រូវរៀបចំការប្រកួតជ្រើសរើសជើងឯកដើម្បីចម្រាញ់រកកីឡាករដែលមានសមត្ថភាព ដើម្បីប្រមូលផ្តុំជាក្រុមជម្រើសជាតិឈុតធំ និងជម្រើសជាតិយុវជនថ្នាល។ចំណែកឯទី៣ ត្រូវប្រមូលផ្តុំគ្រូបង្វឹកចាស់ ដើម្បីឲ្យពួកគាត់ ផ្តល់ប្រឹក្សាធ្វើយ៉ាងណាជម្រុញ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទះ នៅកម្ពុជា ឲ្យរីកចម្រើនទាំងបរិមាណ និងគុណភាព៕»

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត