លោកគ្រូតា សាន គឹមស៊ាន ចំណាយពេល១០ឆ្នាំ ដើម្បីផលិតសៀវភៅគុនល្បុក្កតោដោយមានចងក្រងជាង ៣០០០ ក្បាច់

នូ មករា February 21, 2017


ភ្នំពេញ៖ លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ស្ថាបនិកគុនល្បុក្កតោដ៏ល្បីរបស់កម្ពុជា បានក្លាយជាបុគ្គលទី១ ដែលបានបង្កើតសៀវភៅគុនល្បុក្កតោរបស់ខ្មែរ ដោយមានការចងក្រងបានជាង៣០០០ក្បាច់ ដែលបានដកស្រង់ចេញពីចម្លាក់នៅលើប្រាសាទបុរាណដូចជាប្រាសាទអង្គរវត្តជាដើម ហើយសៀវភៅនេះគ្រោងនឹងដាក់លក់ក្នុងពេលឆាប់ៗខាងមុខ ដើម្បីផ្សព្វផ្សាយពីមរតកក្បាច់គុនរបស់បុព្វបុរសខ្មែរឲ្យកាន់តែមានសក្ដានុពលថែមទៀតនៅលើឆាកអន្តរជាតិ។

ព្រឹទ្ធាចារ្យវ័យ ៧២ឆ្នាំរូបនេះបានមានប្រសាសន៍ថា៖ «លោកបានចំណាយពេលស្រាវជ្រាវ និងចងក្រងអស់រយៈពេលជាង ១០ឆ្នាំមកហើយតាមរយៈការសួរណែព្រឹទ្ធាចារ្យចាស់ៗតាមបណ្ដាខេត្តមួយចំនួន និងការសិក្សានៅលើជញ្ជាំងប្រាសាទបុរាណជាដើម ។» លោកបានបន្តថា បន្ទាប់ពីរៀបចំបោះពុម្ភចេញជាសៀវភៅគុនល្បុក្កតោនេះហើយ លោកចង់ឃើញប្រជាពលរដ្ឋខ្មែរ ពិសេសយុវវ័យទិញសៀវភៅនេះទៅមើល ឬ ទុកនៅផ្ទះឲ្យបានគ្រប់គ្នាដើម្បីរួមចំណែករក្សាមរតកក្បាច់គុនបុរាណខ្មែរនេះទុកឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់ ។ មិនតែប៉ុណ្ណោះលោកក៏ស្វាគមន៍ ការយកស្នាដៃរបស់លោកទៅតម្កល់ ឬបង្ហាត់សិស្សតាមគ្រឹះស្ថានសិក្សារដ្ឋផងដែរ ។

ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានចាត់ទុកថា នេះគឺជាស្នាដៃប្រវត្តិសាស្ដ្រមួយសម្រាប់ក្មេងៗជំនាន់ក្រោយសិក្សាស្វែងយល់បន្ដពីក្បាច់គុនរបស់បុព្វបុរសខ្មែរមួយនេះ ព្រោះគុនល្បុក្កតោគឺជាក្បាច់គុនសញ្ញាណជាតិខ្មែរ ហើយឯកឧត្តមបានជំរុញឲ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សា ខណៈដែលនៅចុងខែមិនាឆ្នាំ២០១៧ឆាប់ៗខាងមុខនេះកម្ពុជានឹងបញ្ជូនឯកសារពាក់ព័ន្ធនឹងគុនល្បុក្កតោទៅចុះបញ្ជីក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោករបស់អង្គការ UNESCO ទៀតផង ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត