ឌុម កែវដា និង ឃីម ឌីម៉ា ណាត់គ្នាឡើងវគ្គផ្តាច់ព្រ័ត្រក្រោយផ្តួលថៃបានសម្រេច!

នូ មករា February 20, 2017


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍បានប្រកួតឈ្នះអ្នកប្រដាល់ថៃ Loom Leng នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ ៦៨គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី១៩ ខែកុម្ភៈម្សិលមិញនេះ ។ នេះក៏ជាការប្រកួតដ៏តឹងតែងមួយដែរ ព្រោះកែវដា ត្រូវបាន Loom Leng វាយឲ្យរបួសចិញ្ចើមនៅទឹកទី ២ ។


គួររំលឹកថា កាលពីប្រកួតវិលជុំក្នុងពូល កែវដា ត្រូវបានអ្នកប្រដាល់ថៃរូបនេះទាត់ឲ្យសន្លប់នៅត្រឹមទឹកទី ២ ប៉ុន្តែនៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះកែវដាវ៉ៃដោយប្រុងប្រយ័ត្នបំផុត ។ យ៉ាងណាក៏ដោយ ឆ្លងកាត់ការប្រកួតពេញទំាង ៥ទឹក កែវដា បានយកឈ្នះតែមិនឯកច្ឆន្ទនោះទេ ដោយហេតុថាចៅក្រម២រូបឲ្យ Loom Leng ឈ្នះ និងចៅក្រម ២រូបឲ្យកែវដាឈ្នះ ។

នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរកីឡាករ ឃីម ឌីម៉ា បានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ថៃ Phat Chhayakphum នៅទឹកទី ២ ។ តាមពិតទៅ អ្នកប្រដាល់ទាំង ២ រូបនេះកាលជួបគ្នាក្នុងវគ្គវិលជុំឌីម៉ា បានឈ្នះក្នុងទឹកទី ៣ តែពេលនេះឌីម៉ាឈ្នះទឹកទី២ វិញម្តង ។ ដូច្នេះជាលទ្ធផល ឌីម៉ា និង កែវដា នឹងត្រូវត្រៀមប្រកួតគ្នានៅវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន ៥.០០០ដុល្លារ ហើយចំពោះអ្នកចាញ់បានតែ៣.០០០ដុល្លារប៉ុណ្ណោះ ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត