AFC Champions League: កាលវិភាគប្រកួតសប្តាហ៍ទី ១ 

នូ មករា February 20, 2017


ក្រោយការប្រកួតជម្រុះបានធ្វើឡើងរយៈពេលកន្លងមក ថ្ងៃនេះការប្រកួតពានរង្វាន់ AFC Champions League វគ្គសន្សំពិន្ទុក្នុងពូលក៏នឹងចាប់ផ្តើមផងដែរ ខណៈក្លឹបការពារដំណែងជើងឯក AFC Champions League ឆ្នាំមុន Jeonbuk Hyundai Motors នឹងមិនបានចូលរួមប្រកួតដើម្បីការពារដំណែងជើងឯករបស់ខ្លួននោះទេដោយសារតែព័ត៌មានពាក្យចចាមអារ៉ាមជុំវិញរឿងពុករលួយ។​ ទោះបីជាក្លឹបនេះបានផ្តឹងឧទ្ធរណ៍ទៅកាន់ Court of Arbitration for Sport ក៏ពិតមែនតែសំណើរនេះត្រូវបានបដិសេធនៅថ្ងៃទី ៣ កុម្ភៈកន្លងមក។

គួរបញ្ជាក់ផងដែរថា ជើងឯក AFC Champions League ២០១៧ នឹងតំណាងឲ្យ AFC ក្នុងការប្រកួត 2017 FIFA Club World Cup នៅ United Arab Emirates។ តែប្រសិនជាក្លឹបដែលមកពី ប្រទេស អារ៉ាបរួមឈ្នះជើងឯក AFC Champions League នោះជើងឯករងនឹងត្រូវជំនួសវិញ។ ខាងក្រោមជាកាលវិភាគប្រកួតសម្រាប់ថ្ងៃនេះ និងថ្ងៃបន្តបន្ទាប់៖

អត្ថបទ៖ រិទ្ធី

រូបភាព៖ AFC Champions League

មតិយោបល់