អនាគតរបស់ម្ចាស់មេដាយប្រាក់ប្រដាល់សាកលសុីហ្គេមឆ្នាំ២០១៥ កាន់តែអាប់អួរក្រោយកើតរឿងអាស្រូវជាបន្តបន្ទាប់

នូ មករា February 17, 2017


ភ្នំពេញ៖ ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានមានប្រសាសន៍ថា ចាប់ពីពេលនេះទៅគួរតែឈប់និយាយពីរឿងអ្នកប្រដាល់វ៉ែន រដ្ឋាតទៅទៀត ដោយឯកឧត្តមចាត់ទុកថាវាជារឿងអាម៉ាសណាស់ដែលម្ចាស់មេដាយមាសនៃការប្រកួតកីឡាជាតិបែរជាមានសារធាតុហាមឃាត់នៅក្នុងខ្លួន ដែលនេះជាការប្រកួតថ្នាក់ជាតិចុះប្រសិនបើករណីនេះរកឃើញនៅក្នុងការប្រកួតកីឡា SEA Games តើកម្ពុជាអាម៉ាសយ៉ាងណា ?

កីឡាករ វ៉ែន រដ្ឋាដែលមានជាតិដើមជាគុយបានោះគឺជាម្ចាស់មេដាយប្រាក់ក្នុងការប្រកួតកីឡា SEA Games លើកទី២៨ឆ្នាំ២០១៥នៅសិង្ហបូរី ប៉ុន្តែក្នុងការប្រកួតកីឡាជាតិលើកទី១ កាលពីចុងឆ្នាំទៅបន្ទាប់ពីដណ្ដើមបានមេដាយមាសទម្ងន់៦៤គីឡូក្រាមរួចមកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជូនភា្លមៗនូវសំណាកទឹកនោមអ្នកដែលបានមេដាយមាសទៅត្រួតពិនិត្យនៅប្រទេសសិង្ហបូរី ។ ក្នុងចំណោមអ្នកបានមេដាយមាសគ្រប់ប្រភេទកីឡាមានតែអ្នកប្រដាល់វ៉ែន រដ្ឋា ម្នាក់គត់ដែលមានសារធាតុដូប៉ា(សារធាតុលើកកម្លាំងដែលហាមមិនឲ្យប្រើនៅក្នុងវិស័យកីឡា)។ ភ្លាមៗនោះកីឡាកររូបនេះគេត្រៀមបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅ (Black List) ដោយហាមមិនឲ្យចូលរួមប្រកួតទាំងក្នុងនិងក្រៅប្រទេសយ៉ាងហោចណាស់រយៈពេល ២ ឆ្នាំទៅតាមកម្រិតនៃការប្រើប្រាស់ច្រើន ឬ តិច ។

ឯកឧត្តមអ៊ុក សិទ្ធិជាតិមានប្រសាសន៍ថាក្នុងឋា​នៈជាភាគីហត្ថលេខីមួយរូបរបស់ភ្នាក់ងារប្រឆាំងសារធាតុដូប៉ារបស់ពិភពលោកនោះយើងត្រូវតែធ្វើអ្វីៗទៅតាមបញ្ញត្តិរបស់ភ្នាក់ងារពិភពលោកមួយនេះបើមិនដូច្នោះទេគេចោទថាយើងស៊ុំគ្រលុំគ្នាឯងហើយ ។ឯកឧត្តមបន្តថា៖ «គេបាត់បង់ភាពជាកីឡាករហើយ ៗបើគេចង់ធ្វើជាគ្រូបង្វឹកក៏គេមិនអាចចេញទៅក្រៅប្រទេសបានដែរ ព្រោះគេមានឈ្មោះនៅក្នុងបញ្ជីខ្មៅរបស់ភ្នាក់ងារប្រឆាំងសារធាតិលើកកម្លាំងរបស់អាស៊ានទៅហើយយើងស្ដាយគាត់ព្រោះគាត់ជាអ្នកប្រដាល់ដែលមានឱកាសខ្ពស់ជាងគេក្នុងការដណ្ដើមមេដាយតែពេលនេះគាត់ជាអ្នកបំផ្លាញខ្លួនគាត់ដោយខ្លួនឯង ។ យើងមិនអោបក្រសោបគាត់ទេរឿងរបស់គាត់គឺគាត់ជាអ្នកទទួលខុសត្រូវ ។រឿងគាត់ចប់ហើយ យើងមិនអាចជួយគាត់បានឡើយ ហើយយើងក៏មិនត្រូវការឲ្យប្រទេសយើងក្លាយជាប្រទេសដែលមានកីឡាប្រើប្រាស់សារធាតុដូប៉ាដែរ » ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត