ខានស្អែកនេះ ព្រឹត្តិការណ៍ប្រណាំងម៉ូតូហោះ អន្តរជាតិនឹងចាប់ផ្ដើមហើយលើទីលាន ព្រែកលាភ រាជធានីភ្នំពេញ

នូ មករា February 16, 2017


បើតាមទំព័រ Facebook របស់ក្រុមហ៊ុន ថប់ វ័ន បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតប្រណាំងម៉ូតូ ហោះអន្តរជាតិ ដ៍ធំ ប្រចាំឆ្នាំ ២០១៧ Top 1 oil International Super Cross 2017 នឹងចាប់ផ្ដើមប្រកួតជាផ្លូវការ នាថ្ងៃទី ១៨ ខែកុម្ភៈនេះហើយ ខណៈដែលការប្រកួតនេះគ្រោងនឹងបញ្ចប់ទៅវិញនាថ្ងៃទី ១៩ ខែកម្ភះ នៅលើទីលាន ព្រែកលាភ រាជធានីភ្នំពេញ។

ប្រភពដ៍ដែលបានឱ្យដឹងថា៖ ការរៀបចំកម្មវិធីនេះទ្បើង វាគឺជាការលើកស្ទួយ វិស័យកីទ្បា ប្រណាំងម៉ូតូ នៅកម្ពុជា ក៏ជាការជំរុញ គ្រប់កីទ្បាករទំាងអស់ ដែលចូលរួមប្រណាំង មានការដកស្រង់ យកបទពិសោធន៍ នៃការប្រណាំងម៉ូតូនៅកម្ពុជា ហើយអាចឈាន ទៅចូលរួមការការប្រកួត ជាលក្ខណៈអន្តរជាតិបាន។

បច្ចុប្បន្នក្រុមអ្នក ដែលចូលចិត្តជិះម៉ូតូធំភាគច្រើន គឺតែងតែធ្វើគ្រប់សកម្មភាពសប្បុរសធម៌, ចុះជួយជនក្រីក្រ, ចុះជួយសហគមន៍, និងខ្លះទៀតចុះជួយ សិស្សានុសិស្សក្រីក្រ ដែលនៅទីតំបន់ ដាច់ស្រយោល។  ដូច្នេះហើយ បានជាក្រុមហ៊ុន រៀបចំការប្រកួតនេះឡើងដើម្បីរកថវិការជួយដល់សប្បុរសធម៌។

ជាមួយគ្នានេះផងដែរ សម្រាប់កីឡាករដែលដាក់ពាក្យចូលរួមប្រកួតប្រណាំងម៉ូតូ នោះអាចមកសាកល្បង លើទីលានប្រណាំង មុនការប្រកួតចាប់ផ្តើម ប្រកួតចាប់ផ្ដើម ពោលគឺថ្ងៃទី ១៨-១៩ ខែកុម្ភៈ នេះ។

អត្ថបទ៖ រត្ន័

មតិយោបល់