Arsenal ចាញ់ Bayern យ៉ាងចាស់ដៃខណៈ Real Madrid វាយបកយកឈ្នះ Napoli ក្នុងជើងទី ១ យប់មិញនេះ

លី រិទ្ធី February 16, 2017


នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ ១៦ ក្រុមចុងក្រោយ​ជើងទី ១ ដេលបានធ្វើឡើងកាលពីយប់មិញនេះបានបញ្ចប់ទៅដោយក្លឹប Bayern Munich បានយកឈ្នះលើក្រុមភ្ញៀវ ក្លឹបកាំភ្លើងធំ Arsenal យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១ ខណៈក្លឹប Real Madrid បានវាយបកតាមពីក្រោយយកឈ្នះលើក្លឹប Napoli ក្នុងជើងទី ១ ក្នុងលទ្ធផល ៣-១ កាលពីម៉ោង ២:៤៥ រំលងអធ្រាត្រនេះ។

ការប្រកួតរវាងក្រុម Bayern Munich និងក្រុម Arsenal ចាប់ផ្តើមឡើងដោយក្រុមទាំងពីរធ្វើការវាយសម្រុកគ្នាទៅវិញទៅមកខណៈកីឡាករ Robben រកបានគ្រាប់បាល់នាំមុខឲ្យក្លឹបម្ចាស់ផ្ទះនាំមុខមុន ១-០ នៅនាទីទី ១១ តែការនាំមុខនេះបានតែ ១៩ នាទីប៉ុណ្ណោះខណៈកីឡាករ Sánchez រកបានគ្រាប់តាមស្មើឲ្យក្រុមភ្ញៀវវិញបានមួយគ្រាប់នៅនាទីទី ៣០។ ចប់តង់ទី ១ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១។ 

ចូលដល់តង់ទី ២ ក្រុមម្ចាស់ផ្ទះគ្រប់គ្រងការប្រកួតទាំងមូលដោយគ្រប់គ្រងបាល់បានរហូតដល់ទៅ​ ៧៥%។ ក្រុមម្ចាស់ផ្ទះក៏រកបានគ្រាប់បាល់ ៤ គ្រាប់បន្ថែមដោយកីឡាករ Lewandowski នៅនាទីទី ៥៣ កីឡាករ Thiago Alcántara នៅនាទីទី ៥៦ និង ៦៣ ខណៈកីឡារ Müller រកបានមួយគ្រាប់នៅនាទីទី ៨៨។

ចំណែកការប្រកួតមួយគូរទៀតវិញ ក្រុមភ្ញៀវ Napoli រកបានគ្រាប់បាល់នាំមុខមុនបានសម្រេចនៅនាទីទី ៨ ដោយកីឡាករ Insigne តែការនាំមុខក៏មិនបានយូរផងដែរនៅពេលដែលកីឡាករ Dani Carvajal បញ្ជូនបាល់ចូលតំបន់គ្រោះថ្នាក់យ៉ាងល្អហើយខ្សែប្រយុទ្ធសញ្ជាតិ បារាំង Benzema ទែតចូលយ៉ាងល្អ ខណៈកីឡាករ Toni Kroos ស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទីទី ៤៩ និងកីឡាករ Casemiro រកបានមួយគ្រាប់យ៉ាងល្អមិនចាញ់មិត្តរួមនោះទេនៅនាទីទី ៥៤ ជួយឲ្យក្រុមម្ចាស់ផ្ទះយកឈ្នះក្នុងលទ្ធផល ៣-១៕    

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត