UEFA Champions League: Bayern ទទួល Arsenal ខណៈ Real Madrid ស្វាគមន៍ភ្ញៀវ Napoli

លី រិទ្ធី February 15, 2017


ក្រោយការប្រកួតវគ្គសន្សំពិន្ទុតាមពូលនីមួយៗបានបញ្ចប់ យើងបានរកឃើញក្រុមខ្លាំងចំនួន ១៦ ក្រុមដើម្បីបន្តទៅប្រកួតវគ្គជម្រុះជុំ ១៦ ក្រុមជាបន្តទៀត។

ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ ១៦ ក្រុមចុងក្រោយជើងទី ១ នឹងបន្តនៅយប់នេះខណៈ ក្លឹប​ Napoli របស់ប្រទេស​ ​អ៉ីតាលី​ ជួបជាមួយក្រុម​យក្សមកពីអេស្ប៉ាញ​ គឺក្រុម​ Real Madrid ស្របពេលដែលក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវប៉ះ​ជាមួយក្លឹប Bayern Munich នៅវេលាម៉ោង ២​:៤៥ នាទីរំលងអធ្រាត្រថ្ងៃទី ១៦ កុម្ភៈ ផងដែរ។

គួរបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់ UEFA Champions League ២០១៦-២០១៧ នេះជារដូវកាលទី ៦២ នៃ Europe’s premier club football tournament ដែលរៀបចំដោយ UEFA ហើយនេះជារដូវកាលទី ២៥ ដែលការប្រកួតនេះបានប្តូរពីឈ្មោះ European Champion Clubs’ Cup មកជា UEFA Champions League។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ២០១៧ នឹងធ្វើឡើងនៅកីឡដ្ឋាន Millennium Stadium ទីក្រុង Cardiff ប្រទេសវែលស៍៕

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត