លោក មាស សារិន៖ កីឡាទាញព្រ័ត្រមានដើមកំណើតតាំងពីជំនាន់​ព្រះពុទ្ធ!

នូ មករា February 15, 2017


ភ្នំពេញ៖ តាំងពីបង្កើតឱ្យមានសហព័ន្ធកីឡាទាញព្រ័ត្រជាផ្លូវការអស់រយៈពេលជាង​ ១២ឆ្នាំមកនេះ  មិនទាន់មានការយកដឹងឱ្យបានច្បាស់លាស់ពីប្រវត្តិរបស់កីឡាប្រភេទនេះឡើយ សូម្បីតែប្រធានសហព័ន្ធនៃកីឡានេះគឺលោកមាស សារិន ក៏មិនដឹងពីប្រវត្តិច្បាស់ការណ៍ដែលគឺដឹងត្រឹមកីឡានេះមានតាំងពីជំនាន់ព្រះពុទ្ធឯណោះ ។ ក្នុងតំណែងមួយផ្នែកទៀតជាទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា នោះបានមានប្រសាសន៍ថា កីឡា​ទាញព្រ័ត្រ​បានចាប់​កំណើត​លេង​តាំងពី​អូឡាំពិក​បុរាណ ហើយ​បានចូល​ប្រកួត​ក្នុង​អូឡាំពិក​ទំនើប​នៅឆ្នាំ១៩០០ ក្នុងប្រទេស​បារាំង និងជា​បន្តបន្ទាប់ប៉ុន្តែ​ក្រោយមក​បានធ្លាក់​ចេញ​ដោយសារតែ​សមាជិកភាព​ប្រទេស​ចូលរួម​លេង​ធ្លាក់មក​នៅក្រោម ៧៥ ប្រទេស ជាហេតុមិនបាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុងហ្គេម​អូឡាំពិកឡើយ ប៉ុន្តែ​សព្វថ្ងៃ​កីឡា​ទាញព្រ័ត្រ មាន​ប្រទេស​ចំនួន ៦៥ប្រទេស​គ្រប់ទ្វីប​ទាំង ៥ ដោយនៅខ្វះ​តែ ១០ ប្រទេស​ទៀតនឹង​បាន​ចូលក្នុង​អូឡាំពិក​ម្តងទៀត ។កីឡា​ទាញព្រ័ត្រ​ជាប្រភេទ​កីឡា​ល្បែង​ប្រពៃណី​របស់​ខ្មែរ​តាំងពី​ជំនាន់​ព្រះពុទ្ធសាសនាហើយ​បានរីក​សុសសាយ​ជា​បន្តបន្ទាប់ប៉ុន្តែបាន​ធ្លាក់ចុះ​ផងដែរដោយ​បញ្ហា​សេដ្ឋកិច្ច និងស្ថិរភាព​នយោបាយ​អន្តរជាតិ។ លោកបន្តថា៖ «កម្ពុជា​យើង​ត្រូវបាន​គេអញ្ជើញ​ឲ្យទៅ​ចូលរួម​ចំនួន ៣ លើក​មកហើយប៉ុន្តែ​យើង​ទើបតែ​មានលទ្ធភាព​ទៅ​ចូលរួម​លើកនេះ បន្ទាប់ពី​យើង​ពង្រឹង​សមត្ថភាព​ហ្វឹកហាត់និងមាន​ការប្រកួត​ក្នុងប្រទេស​ប្រចាំឆ្នាំ និងប្រកួត​នានា​ជាច្រើន​កន្លងមកធ្វើឲ្យ​យើង​មាន​សមត្ថភាព​ហ៊ាន​ចេញទៅ​ប្រកួត​នឹងគេហើយ​ការប្រកួត​នេះមាន​ពីព្រឹត្តិការណ៍​គឺថ្នាក់​អាស៊ីអាគ្នេយ៍​មួយនិង​កម្រិត​អាស៊ី​មួយទៀតដែល​ត្រូវធ្វើឡើង​ក្នុងអំឡុងពេល​តែមួយ» ។ លោកបានបញ្ជាក់ថា៖ «យើងបាន​បង្កើតជា​សហព័ន្ធ​ផ្លូវការ​នៅ​ថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០០៦ ខណៈ​មកដល់​បច្ចុប្បន្ន យើងមាន​ក្លិប​ចំនួន ៦ ហើយ​នៅឆ្នាំ​បន្ទាប់​អត្តពលិក​របស់​យើង​នឹងមាន​ក្រុម​ជម្រើសជាតិមាន​របប​ឧបត្ថម្ភ​សមស្របដើម្បី​មាន​សមត្ថភាព​គ្រប់គ្រាន់​ចេញ​ប្រកួត​ទទួលបាន​លទ្ធផល​ល្អ​មកវិញ»៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត