មេកីឡាជម្រើសជាតិព្រមាន ចំណែកឯសហព័ន្ធប្រដាល់នៅតែប្ដូរ!

នូ មករា February 15, 2017


ភ្នំពេញ៖ មេកីឡាជម្រើសជាតិកម្ពុជាគឺលោកប៉ុន សុខ ដែលជាប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមានការខឹងសម្បារចំពោះសហព័ន្ធប្រដាល់គុនខ្មែរដែលបានធ្វើការផ្លាស់ប្ដូរកីឡាករជម្រើសជាតិដែលធ្វើឲ្យលោកមានការយឺតយ៉ាវក្នុងការបញ្ជូនបញ្ជីឈ្មោះទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ។ គួរបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ សហព័ន្ធប្រដាល់គុនខ្មែរនៅមិនទាន់បានបញ្ជូនបញ្ជីឈ្មោះអ្នកប្រដាល់ជម្រើសជាតិមកកាន់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៅឡើយទេដោយសារតែមានបញ្ហាខ្លះៗក្នុងរឿងផ្លាស់ប្ដូរកីឡាករ ។ជាមួយគ្នានេះដែរលោកប៉ុន សុខ បានគម្រាមដកប្រដាល់ចេញពីការប្រមូលផ្ដុំនាឆ្នាំនេះដោយសារតែសហព័ន្ធមួយនេះផ្ដល់ឯកសារពីឈ្មោះកីឡាករមកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមានការយឺតយ៉ាវពេក ក្នុងនោះក៏មានការដកចេញកីឡាករចំនួន ៣ រូបផងដែរ ដោយមានដូចជា៖កីឡាករហ៊ឹម សេរី ទម្ងន់៤១គីឡូក្រាមរបស់ក្លិបតាព្រហ្មមានជ័យដោយសារតែប្រភេទទម្ងន់នេះគ្មានក្នុងការប្រកួត SEA Games ហើយអ្នកដែលគេយកមកជំនួសគឺសែន រ៉ាដេត មកពីក្លិបអប្សរាគុនខ្មែរដែលមានឈ្មោះពិត ទិន ឌិន ។ ទី២ គឺកីឡាករម៉ន សាម៉េត មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោកត្រូវបានប្ដូរចេញហើយដាក់ជំនួសវិញដោយកីឡាករប៉ោ ភារិទ្ធ របស់ក្លិបអប្សរាគុនខ្មែរដែលគេស្គាល់ជាទូទៅថាមានឈ្មោះយ៉េន ឌីណា រី​ឯទី៣ គឺកីឡាករឡុង សំនាង មកពីក្លិបសាលវ័ន្ដកីឡាប្ដូរដាក់កីឡាករមឿន សុខហ៊ុច របស់ក្លិបពុទ្ធសេរីវង្ស ។

ជាការកត់សម្គាល់ កីឡាករដែលត្រូវបានប្ដូរចេញនោះសុទ្ធតែដណ្ដើមបានមេដាយមាសក្នុងការប្រកួតកីឡាជាតិ ចំណែកឯកីឡាករ ៣រូបដែលដូរចូលនោះសុទ្ធតែមិនបានចូលរួមក្នុងការប្រកួតកីឡាជាតិដោយសារតែពួកគេយល់ថាការប្រកួតកីឡាជាតិមានប្រាក់តម្លៃខ្លួន និងប្រាក់រង្វាន់តិចតួចពេក ។ឯកឧត្តមអ៊ុក សិទ្ធិជាតិបានព្រមានជាមុនហើយថាអ្នកដែលមិនចូលរួមក្នុងការប្រកួតជើងឯកជាតិគឺមិនទទួលយកមកប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិឡើយ ដូច្នេះសហព័ន្ធប្រដាល់ធ្វើបែបនេះគឺជាការល្មើសនិងគោលការណ៍ហើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត