បុង ហុង នឹងក្លាយជាអត្តពលិកពិការតំណាងឱ្យកម្ពុជាលើវិញ្ញាសាអត្តពលកម្មនៅទីក្រុងតូក្យូ

នូ មករា February 15, 2017


ភ្នំពេញ៖ អតីតម្ចាស់មេដាយមាសកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៨ នៅប្រទេសសិង្ហបុរីកាលពី ឆ្នាំ២០១៥ កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមខ្លួនចូលរួមប្រកួតរត់ប្រណាំងផ្នែកវិញ្ញាសាអត្តពិលកម្មក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិកនៅទីក្រុងតូត្យូប្រទេសជប៉ុន នាឆ្នាំ២០២០ ខាងមុខនេះ។ បើគិតមកដល់ត្រឹមឆ្នាំ ២០១៧នេះ គឺការហាត់ត្រៀមខ្លួនរបស់ លោក បុង ហុង នៅសល់តែ៣ឆ្នាំទៀត ប៉ុណ្ណោះនឹងចាប់ផ្ដើមហើយខណៈដែលលោកមិនមានការរំពឹងថានឹងអាចប្រកួតឈ្នះមេដាយមកជូនប្រទេសជាតិឡើយ គឺត្រឹមរត់ដល់ទីតែប៉ុណ្ណោះ ។ ម្ចាស់មេដាយមាសរូបនេះ បានឱ្យដឹងថា៖ «ត្បិតវិញ្ញាសានេះខ្លួនខ្ញុំមិននឹកសង្ឃឹមថាទទួលបានលទ្ធផលល្អក៏ពិតមែនតែយ៉ាងហោចណាស់ក៏ខ្ញុំអាចរត់មកដល់ទីព្រ័ត្រដូចគេ ឯងដែរពីព្រោះវិញ្ញាសានេះខ្ញុំធ្លាប់ចូលរួមម្តងនៅខេត្តបាត់ដំបងធ្វើបានក្នុងថិរវេលា៣ម៉ោង៣០នាទី។ »លោកបានបន្ថែមថា៖ «ខ្ញុំធ្លាប់បានចូលរួមរត់ប្រណាំងចម្ងាយ២១គីឡូម៉ែត្រធ្វើបានសម្រេចក្នុង ថិរវេលា១ម៉ោង៣០នាទី ។ ចំណែកឯថិរវេលាទទួលបានមេដាយមាសនៅប្រទេសសិង្ហបុរីរត់ល្បឿនចម្ងាយ៤០០ម៉ែត្រនោះ ធ្វើបានសម្រេចក្នុងថិរវេលា៥៣វិនាទី» ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត