លោកវ៉ាត់ ចំរើន៖ នេះជាប្រវត្តិសាស្ត្រ​មួយ​ដែល​គ្រួសារ​យូដូ​រួបរួមគ្នា​ដោះស្រាយ​វិបត្តិរបស់ខ្លួន!

នូ មករា February 14, 2017


ភ្នំពេញ៖ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា NOCC បានមានប្រសាសន៍បែបនេះក្រោយពីអនុប្រធានទី១និងទី២របស់សហព័ន្ធនេះ បានធ្វើលិខិតរួមគ្នាផ្ញើមកសុំអន្តរាគមន៍ពី NOCCដែលក្នុងលិខិតនោះបញ្ជាក់ថាការដឹកនាំរបស់ប្រធានសហព័ន្ធដែលមានប្រពន្ធជាអគ្គហិរញ្ញិក  មានលក្ខណៈអត្តនោម័ត គ្រួសារនិយម ដោយគ្មានការប្រជុំប្រចាំខែ ត្រីមាស ឬប្រចាំឆ្នាំ ជាហេតុធ្វើឲ្យសមាជិកភាគច្រើនមិនដឹងពីផែនការ និង គ្មានពត៌មាន ហើយ បច្ចេកទេស ធ្លាក់ចុះដោយមូលហេតុការហ្វឹកហ្វឺនខ្វះគុណភាពទាមទារឲ្យមានការចូលរួមពីគ្រូជាតិអន្តរជាតិខ្វះផែនការ ពង្រឹងពង្រីកឲ្យបានច្រើនថែមទៀត ។នៅក្នុងកិច្ចប្រជុំដោះស្រាយបញ្ហារបស់សហព័ន្ធកីឡាយូដូ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានជជែកគ្នាដោះស្រាយបញ្ហាក្រោយពីប្រធាន NOCC បាន​ចេញ​លិខិត​មួយលេខ ០២៨ គ.ជ.អ.ក ចុះថ្ងៃ ២៣ ខែ​មករា ឆ្នាំ ២០១៧ ដើម្បី​ព្យួរជា​បណ្តោះអាសន្នដោយ​រង់ចាំ​មានការ​ឯកភាព​ផ្ទៃក្នុង​ទើប​សម្រេច​ឲ្យធ្វើ​មហាសន្និ បាត បញ្ចប់​អាណត្តិ និងបន្ត​អាណត្តិ​ជា​ក្រោយ នោះបាន​ឯកភាព​គ្នាជាថ្មី​ដើម្បី​បង្រួបបង្រួម​ឆ្ពោះ​ទៅរក​ការកែ​ទម្រង់​មួយ​តាម​គំនិត​ផ្តួចផ្តើម​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដែល​ស្របតាម​ធម្មនុញ្ញ​អូឡាំពិក​ក្នុង​ដំណោះ​ស្រាយ​វិវាទ​ក្នុង​កីឡា។​លោកវ៉ាត់ ចំរើនបានមានប្រសាសន៍ថា៖ នេះប្រវត្តិសាស្ត្រ​មួយ​ដែល​គ្រួសារ​យូដូ​រួបរួមគ្នា​ដោះស្រាយ​វិបត្តិ ដោយ​ស្នើសុំ​យោបល់និង​ឯកភាពគ្នា​រៀបចំ​យន្ដការ​កែទម្រង់​មួយ ដើម្បី​រៀបចំ​មហាសន្និបាត​សម្រាប់​អាណត្តិថ្មី​ឡើងវិញ»។ «តាមពិតគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មិនមាន​សិទ្ធិ​លូកដៃ​ចូល​ផ្ទៃក្នុង​របស់​សហព័ន្ធ​កីឡាជាតិ ប៉ុន្តែ​អូឡាំពិក​មាន​សិទ្ធិព្យួរ​សមាជិកភាព ដែលមាន​វិវាទ និង​បង្ខំឲ្យ​មាន​ដំណោះស្រាយ​ផ្ទៃក្នុង​ជាដំបូងមុននឹង​បើក​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​រៀបចំ​អាណត្តិ​ថ្មី»។ទោះជា​យ៉ាងណា លោក​វ៉ាត់ ចំរើនដែល​កំពុង​ខ្វាយខ្វល់​អំពី​ការរៀបចំ​សហព័ន្ធ​កីឡា​ជាតិឲ្យ​បានល្អ​ប្រសើរ​រឹងមាំ​សម្រាប់​ត្រៀម​ស៊ីហ្គេម​នោះ បាន​អះអាងថាគ្រប់​សហព័ន្ធ​ជាតិ​ត្រូវតែ​កែទម្រង់​ទាំងអស់​គ្នា ដោយ​ត្រូវ​រៀបចំ​ផែនការ​ហ្វឹកហាត់ និង​បច្ចេកទេស​ដោយ​ខ្លួនឯង៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត