ក្មេងៗជាង ១០០នាក់ទទួលបានកាដូ និងមានឱកាសលេងបាល់ថ្ងៃបុណ្យក្ដីស្រលាញ់ពី KMH

នូ មករា February 14, 2017


ភ្នំពេញ៖ សិស្សានុសិស្សជាង ១០០នាក់មកពីតាមបណ្ដាសាលាជាងក្រុងភ្នំពេញ ត្រូវបានម្ចាស់ទីលានបាល់ទាត់ KMH អញ្ជើញចូលរួមកម្មវិធី «សប្បុរសធម៌សង្គម KMH ដើម្បីអនាគតកុមារ និងបាល់ទាត់កម្ពុជា» លើកទី១ ដែលរៀបចំនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ត្រូវនឹងថ្ងៃបុណ្យនសេចក្ដីស្រលាញ់នេះ ដើម្បីចែករំលែកសេចក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក និងទទួលបានកាដូជាសម្ភារៈសិក្សាពីអ្នករៀបចំកម្មវិធីទៀតផង ។

  តំណាងទីលាន KHM លោក សៀក សុវណ្ណ បានឲ្យដឹងថា កម្មវិធីលើកដំបូងនេះ គឺចង់ជំរុញកុមារកម្ពុជាឲ្យចូលរួមលេងកីឡា និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសគឺចង់ណែនាំក្មេងៗសិស្សានុសិស្សឲ្យចេះចែករំលែកនូវសេចក្ដីស្រលាញ់ តាមរយៈការបង្កើតសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក ។ លោករំពឹងថា កម្មវិធីនេះ នឹងក្លាយជាផ្នែកមួយអបរំក្មេងៗឲ្យមានទំនាក់ទំនងល្អក្នុងសង្គម បន្ថែមលើការសិក្សាប្រចាំថ្ងៃរបស់ពួកគេ ។ទន្ទឹមជាមួយការផ្ដល់ឱកាសឲ្យក្មេងៗជាសិស្សានុសិស្សជាង ១០០នាក់លេងបាល់ទាត់លើទីលាន KMH នោះ មូលនិធិ KMH ដែលជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតព្រឹត្តិការណ៍នេះ ក៏បានរៀបចំកាដូជាសម្ភារៈសិក្សាជូនដល់ក្មេងៗទាំងនោះផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត