អ្នកចាត់ការទូទៅក្លឹប West Ham លោក Slaven Bilic នឹងត្រូវសហព័ទ្ធបាល់ទាត់អង់គ្លេសពិន័យ

នូ មករា February 14, 2017


អ្នកចាត់ការទូទៅក្លឹប West Ham លោក Slaven Bilic ត្រូវជាប់ពិន័យពីបទបង្ហាញអាកប្បកិរិយាមិនសមរម្យដោយសហព័ទ្ធបាល់ទាត់អង់គ្លេសនៅក្នុងការប្រកួតជាមួយក្លឹប West Brom ដែលក្រុមទាំងពីរស្មើគ្នា ២-២។

លោក Bilic វ័យ ៤៨ ឆ្នាំត្រូវបានអាជ្ញាកណ្តាលលោក Michael Oliver បណ្តេញចេញពីតំបន់បច្ចេកទេសបន្ទាប់ពីលោក Bilic បានបោះមេក្រូរបស់ទូរទស្សន៍ទៅនឹងដីបន្ទាប់ពីគូរប្រកួតរកបានគ្រាប់តាមស្មើនៅកីឡដ្ឋាន London។

ចំណែកជំនួយការគ្រូបង្វឹងលោក  Nikola Jurcevic ក៏ត្រូវជាប់ពិន័យពីបទបង្ហាញអាកប្បកិរិយាមិនសមរម្យផងដែរ។ លោកទាំងពីរមានពេលរហូតដល់ថ្ងៃព្រហស្បន៍ ទី ១៦ នេះ ដើម្បីតវ៉ានឹងការពិន័យនេះ។

ការពិន័យរបស់លោក Jurcevic​ គឹកើតឡើងនៅនាទីទី ១៩ នៅពេលដែលលោកត្រូវបានបណ្តេញឡើងទៅលើកន្លែងអ្នកទស្សនាអង្គុយបន្ទាប់ពីលោកបានចេញពីតំបន់បច្ចេកទេសដើម្បីតវ៉ាគ្រាប់បាល់របស់កីឡាករ Sofiane Feghouli ដែលមិនបានអនុញ្ញាតិឲ្យចូលដោយសារតែ offside។

លោក Bilic និងលោក Jurcevic អាចនឹងទទួលពិន័យ touchline bans ក៏ដូចជាប្រាក់ពិន័យ ប្រសិនបើលោកទាំងពីរសុទ្ធតែមានកំហុស។

គួរបញ្ជាក់ផងដែរថា ប្រកួតបន្ទាប់របស់ក្លឹប West Ham នឹងត្រូវជួបជាមួយក្លឹប Watford នៅក្នុងការប្រកួត Premier League នាថ្ងៃទី ២៥ កុម្ភៈ មុននឹងការប្រកួត London derby ជាមួយក្លឹបតោខៀវ Chelsea នៅថ្ងៃទី ៦ មិនា ខាងមុខនេះ៕

ប្រែសម្រួលដោយ៖​ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត