នួន បូរ៉ា ផ្ដល់ពិន្ទុចម្លែកខុសគេម៉ាស្រុកខ្មែរ

នូ មករា February 13, 2017


ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់​ ៦៨ គីឡូក្រាម លើសង្វៀន អាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី ១១ កុម្ភៈ អ្នកប្រដាល់ថៃ កេង កាត់ (Keng Kat) ប្រកួតចាញ់ពិន្ទុ អ្នកប្រដាល់កម្ពុជា អ៊ុំ ចំរើនក្លិបតាឡីដំរីមានរិទ្ធ ។

នេះជាជ័យជំនះលើកដំបូងរបស់ ចំរើន ហើយក៏ជាការបរាជ័យលើកដំបូងរបស់ កេង កាត់ ដែរ ។ ចៅក្រម៤រូប បានផ្ដល់ពិន្ទុឲ្យចំរើនឈ្នះ និង មានតែមួយរូបប៉ុណ្ណោះដែលឲ្យកេង កាត់ឈ្នះ។ ការចាញ់ឈ្នះវាជារឿងធម្មតាទេតែ គេឆ្ងល់ករណីចៅក្រមនួន បូរ៉ាផ្ដល់ពិន្ទុខុសគេគឺឲ្យអ៊ុំ ចំរើន១០០ពិន្ទុ និង កេង កាត់៩៥ពិន្ទុ ។ក្នុងខណៈដែមចៅក្រម ៤រូបទៀតផ្ដល់ពិន្ទុលម្អៀងគ្នាត្រឹមតែ ១ពិន្ទុ ប៉ុណ្ណោះគឺ ៩៧ ទល់ ៩៨។

គេមិនបានដឹងថាតើនេះជាសមត្ថភាពផ្ទាល់ខ្លួនរបស់បូរ៉ា ឬ ក៏ជាការផ្ដល់ពិន្ទុតាមការហ៊ោររបស់អ្នកទស្សនា ឬ ផ្ដល់តាមមនោសញ្ចេតនានោះឡើយ។ ចៅក្រមរូបនេះតែងតែផ្ដល់ពិន្ទុចម្លែកពីគេ។​ករណីនេះគួរតែប្រធានសហព័ន្ធគុនបូរាណខ្មែរពិនិត្យមើលឡើងវិញពីចៅក្រមរូបនេះ។ សហព័ន្ធក្រែងបង្កើតក្រុមប្រឹក្សាវិន័យមកដើម្បីពិនិត្យមើល ភាពមិនប្រក្រតីរឿងអញ្ចឹងៗអ្ហី ?មិនមែនតាមទាន់ជាន់កែងទេតែចង់ឲ្យចៅក្រមម្នាក់នេះមានបេះដូងយុត្តិធម៌បន្តិចមក បានទេកុំឲ្យគាត់លង់នឹងកំហុសតទៅទៀត ។

អ៊ុំ ចំរើន ហាលអាវត្រឹមនេះ ឯ កេង កាត់បានលេខ ១ ក្នុងពូល B ឌែលនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអ្នកប្រ ដាល់ថៃរូបនេះត្រូវជួបជាមួយលេខ ២ពូលA គឺឡុង សុវណ្ណឌឿនក្លិបសាលវ័ន្តកីឡា ។អ្នកប្រដាល់ទាំង ២ រូបនេះកាល ជួបគ្នានៅវគ្គវិលជុំកេង កាតឈ្នះពិន្ទុសុវណ្ណឌឿនតែលើកនេះអ្វីៗអាចប្រែប្រួល ។ ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែររឿង សោភ័ណ្ឌត្រូវជួបជាមួយអ្នកប្រដាល់ឡាវថាវ ពូឡាក់វង្ស (Thav Poulakvong) ។ កាលជួបគ្នាក្នុងវគ្គជម្រុះវិលជុំសោភ័ណ្ឌឈ្នះពូឡាក់វង្សទាំងវេទនា ។ នៅវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រនេះមិនដឹងថាអ្វីៗប្រែប្រួលឬយ៉ាងណានោះឡើយ ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត