ទ្រីយ៉ាត្លុង បញ្ជូនកីលាករ២រូបកីឡាការិនី២រូបគ្រូបង្វឹកមួយរូបទៅហាត់នៅម៉ាឡេស៊ី

នូ មករា February 10, 2017


ភ្នំពេញ: លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានឲ្យដឹងថានៅសប្ដាហ៍ក្រោយនេះ លោកនឹងបញ្ជូនកីឡាករ ២ រូប កីឡាការិនី ២ រូបអមដោយគ្រូបង្វឹកមួយរូបទៅហ្វឹកហាត់នៅ ប្រទេស ម៉ាឡេស៊ី។ កីឡាករ-កីឡាការិនី ដែលទៅចូលរួមប្រកួតនោះសុទ្ធតែមានអាយុក្រោម១៩ឆ្នាំគេហ្វឹកហាត់នៅក្នុងកម្មវិធី ASTC Talent Indentification Camp ក្រោមគម្រោងអភិវឌ្ឍន៍អត្តពលិកវ័យក្មេងរបស់អត្តពលិកទ្រីយ៉ាត្លុងអាស៊ី (ASTC)។ ការហ្វឹកហាត់គឺចាប់ផ្ដើមពីថ្ងៃទី ១៣ ដល់ ១៩ ខែកុម្ភៈ។

ទ្រីយ៉ាត្លុង ជាកីឡាមួយប្រភេទដែលមាន ៣ ប្រភេទកីឡា រួមបញ្ជូលគ្នាគឺរត់(អត្តពលកម្ម) ហែលទឹក និង ជិះកង់ ។ គ្រូបង្វឹកដែលដឹកនាំទៅចូលរួមហ្វឹកហាត់នោះគឺលោកចេង ចាន់ដារ៉ា ។ ចំពោះកីឡាករ ២ រូបនោះមានឆោម ច័ន្ទថា និង កីឡាករហែម ប៉ុច ។ កីឡាការិនី ២ រូប វិញនោះមានកីឡាការិនីរដ្ឋ សេងហុង និង កីឡាការិនី ផល រតនា។ ការចេញទៅបោះជម្រំហ្វឹកហាត់នេះការស្នាក់នៅ ហូបចុកជាបន្ទុករបស់ម្ចាស់ផ្ទះ ។ សំបុត្រយន្ដហោះសហព័ន្ធដោះស្រាយចេញដោយខ្លួនឯង និង ប្រាក់ហោប៉ៅក្រសួងអប់រំយុវជន និង កីឡាជាអ្នកឧបត្ថម្ភ ៕

អត្ថបទ៖ វ៉ានី្ន

មតិយោបល់