EDC ចេញទៅកម្ដៅសាច់ដុំជាមួយក្រុមម្ចាស់ផ្ទះវៀតណាមស្អែកនេះ ដើម្បីត្រៀមរដូវកាលថ្មី

នូ មករា February 9, 2017


ភ្នំពេញ៖ ក្រុមជើងឯករងលីគលំដាប់ទី២ អគ្គិសនីកម្ពុជា(EDC) ដែលជាបេក្ខភាពថ្មីនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៧ នឹងចាកចេញពីកម្ពុជា ឆ្ពោះទៅខេត្តតាយនីញ ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈស្អែកនេះ ដើម្បីធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុមម្ចាស់ផ្ទះត្រៀមលីគរដូវកាលថ្មី ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតផ្លូវការ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ឆាប់ៗខាងមុខ ។ តាមការឲ្យដឹងពីលោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុម EDC បានបញ្ជាក់ថា បេសកកម្មប្រកួតក្រៅប្រទេសលើកដំបូងនេះ គឺដើម្បីពង្រឹងសមត្ថភាពកូនក្រុម និងដកស្រង់បទពិសោធន៍បន្ថែម ដើម្បីត្រៀមលីគរដូវកាលថ្មី ក៏ដូចជាពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ដែលនឹងចាប់ផ្ដើមការប្រកួតដំណាលគ្នានាពេលខាងមុខ ព្រោះក្រុមលោកនៅក្មេងខ្ចីនៅឡើយ ។លោកបន្ដថា បន្ទាប់ពីធ្វើដំណើរទៅដល់វៀតណាម នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈខាងមុខ ក្រុមលោកនឹងប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះជម្រើសខេត្តតាយនីញផ្ទាល់តែម្ដង ដែលក្រុមនោះ គឺជាសមាជិកនៃលីគលំដាប់ទី២ របស់វៀតណាម ។ ក្រោយបញ្ចប់ការប្រកួតទើប EDC វិលត្រឡប់មកកម្ពុជា ដោយគ្មានគម្រោងការប្រកួតផ្សេងឡើយ ។ យ៉ាងណាមិញលោករំពឹងថា ទទួលបានបទពិសោធន៍ល្អៗច្រើនពីការប្រកួតនេះ ។គួរបញ្ជាក់ថា EDC គឺជាក្រុមក្មេងខ្ចី ទើបនឹងបង្កើត ប៉ុន្ដែក្រោមការដឹកនាំច្បាស់លាស់ និងទំនុកបម្រុងដោយស្ថាប័នរដ្ឋ(អគ្គិសនីកម្ពុជា) កាលពីពេលថ្មីៗកន្លងទៅ ក្រុមនេះបានឈ្នះជើងឯករងលីគលំដាប់ទី២ របស់កម្ពុជា ។ ដូច្នេះ EDC ក៏ទទួលបានសិទ្ធិឡើងមកលេងលីគកំពូលកម្ពុជា រដូវកាលថ្មីនេះតែម្ដង ហើយការប្រកួតបើកឆាកនៅថ្ងៃទី១៨ ខែកុម្ភៈខាងមុខ ក្រុមនេះត្រូវប្រឈមជាមួយនឹងក្រុមខ្លាំងណាហ្គាវើលទៀតផង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត