ប្រាក់រង្វាន់ជិត២ម៉ឺនដុល្លារ នឹងត្រូវផ្ដល់ជូនអត្តពលិក គ្រូបង្វឹក និង​អ្នកថតរូបកីឡាឆ្នើមនាខែក្រោយនេះ

នូ មករា February 9, 2017


ភ្នំពេញ៖ នាចុងខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយនឹងសណ្ឋាគារណាហ្គាវើលនឹងរៀបចំពិធីរាត្រីស្រមោលសមួយដើម្បីផ្ដល់ប្រាក់រង្វាន់ប្រមាណ ១៩០០០ដុល្លារអារមេរិកជូនដល់កីឡាករការិនីឆ្នើម គ្រូបង្វឹកឆ្នើម និងអ្នកថតរូបកីឡាឆ្នើមៗ ដែលបានខិតខំប្រឹងប្រែងយកមេដាយ និង​ដឹកនាំអត្តពលិកឆ្ពោះទៅកាន់ភាពជោគជ័យនៅក្នុងឆ្នាំ២០១៦ កន្លងទៅ។អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាបានមានប្រសាសន៍ថា នេះជាលើកទី២ហើយដែលគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជាបានសហការរៀបចំកម្មវិធីនេះជាមួយនឹងសណ្ឋាគារណាហ្គាវើលដែលប្រាក់រង្វាន់ជិត២ម៉ឺនដុល្លារនេះ គឺជាការឧបត្តម្ភទាំងស្រុងពីណាហ្គាវើល ដោយក្នុងនោះ មានទាំងការឧបត្តម្ភដល់ទី១កីឡាករ កីឡាការិនីឆ្នើមៗ, ទី២គឺ កីឡាករការិនី ពិការឆ្នើមៗ, ទី៣គ្រូបង្វឹកឆ្នើមៗ , ទី៤អតីតកីឡាករការិនីចាស់ជំនាន់មុន , ទី៥ កីឡាជាក្រុម (Team Sport) និងទី៦ គឺជាការប្រកួតប្រជែងរូបថតហ្វីចសម្រាប់អ្នកសារព័ត៌មានកីឡាដែលបានផ្ដិតយករូបភាពនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ កាលពីឆ្នាំ២០១៦ ។សម្រាប់ចំណុចទី៦នេះ លោកវ៉ាត់ ចំរើន បានបញ្ជាក់ថា៖ »ការប្រកួតប្រជែងរូបភាពកីឡានេះ គឺជាការប្រកួតមួយដែលគណៈកម្មការតម្រូវឱ្យម្ចាស់រូបយករូបតែ១សន្លឹកប៉ុណ្ណោះពីក្នុងការប្រកួតកីឡាជាតិលើកទី១ កាលពីឆ្នាំ ២០១៦ ដែលរូប១សន្លឹកនោះជារូបដែលមានលក្ខណៈស្អាតទាក់ទាញប្រជាប្រិយភាព និងបង្ហាញពីអត្ថន័យនៃព្រឹត្តិការណ៍កីឡាជាតិតែម្ដង។» លោកបន្តថា៖ «លក្ខណៈនៃរូបភាពទាំងនោះ គណៈកម្មការមិនតម្រូវឱ្យកែអ្វីទាំងអស់គឺយករូបដើម ដោយមានការបញ្ជាក់លើរូបថតជាឈ្មោះម្ចាស់រូប និងអង្គភាពការងាររបស់ខ្លួន ហើយក្នុង ១អង្គភាពអាចដាក់រូបប្រកួតបានច្រើនអ្នកមិនមានការកំណត់អ្វីនោះឡើយឱ្យតែរូបនោះពិតជាស្នាដៃរបស់ខ្លួនមែន។»

អគ្គលេខាធិការរូបនេះ បានបន្ថែមថា៖ «ការផ្ដល់រង្វាន់ជាអត្តពលិកឆ្នើម គ្រូបង្វឹកឆ្នើម និង អ្នកថតរូបកីឡាឆ្នើមៗនេះគឺចង់លើកទឹកចិត្តដល់អត្តពលិក គ្រូបង្វឹក និងអ្នកសារព័ត៌មានកីឡាទាំងអស់ ខិតខំប្រឹងប្រែងប្រកួតប្រជែងយកមេដាយមកជូនជាតិអ៊ីចឹងហើយ នៅពេលដែលគ្រូបង្វឹក និងកីឡាករការិនី ចង់បានប្រាក់រង្វាន់ប្រចាំឆ្នាំដែល NOCC បានរៀបចំនេះគឺត្រូវតែព្យាយាមធ្វើការហ្វឹកហាត់ និង​ប្រកួតឱ្យអស់ពីលទ្ធភាពយកមេដាយទាំងនៅក្រៅប្រទេស និងក្នុងប្រទេសមកជូនជាតិជាមិនខាន។ ចំណែកឯ អ្នកសារព័ត៌មានវិញក៏បានខិតខំប្រឹងប្រែង ធ្វើការផ្សព្វផ្សាយពីភាពរីកចម្រើននៃវិស័យកីឡាដល់ឆាកអន្តរជាតិបានដឹង និងបានលឺឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀតផងដែរ »៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត