NOCC ដាក់យុទ្ធសាស្រ្តដណ្ដើមយកមេដាយពីព្រឹត្តិការណ៍ធំៗ ២នៅក្រៅប្រទេស និងនៅក្នុងប្រទេស

នូ មករា February 8, 2017


ភ្នំពេញ៖ ការកែទម្រង់​សហព័ន្ធ​កីឡាជាតិ​មួយចំនួន​ធំឲ្យ​មាន​លក្ខណៈ​ប្រសើរដើម្បី​ឆ្ពោះទៅការដណ្តើម​បាន​មេដាយមាស​ច្រើនក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​នៅលើ​ឆាកអន្តរជាតិនោះ វិស័យកីឡាកម្ពុជាត្រូវបំពេញវាទៅតាមផែនការ និងយុទ្ធសាស្ត្រចាស់ៗមួយចំនួនដែលធ្លាប់ទទួលជោគជ័យនាពេលកន្លងមក ហើយបើតាមការឱ្យដឹងពី លោកវ៉ាត់ ចំរើនអគ្គលេខាធិកានៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ជោគជ័យ​តាម​ផែនការ​យុទ្ធសាស្ត្រសម្រាប់រយៈពេល ៤ទៅ ៦ឆ្នាំ​ទៅមុខ​ទៀតរួមមានព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះនៅប្រទេសម៉ាឡេស៊ី និង កីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន និង មួយទៀតគឺការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកវ៉ាត់ ចំរើន បានបន្ថែមថាក្នុងនោះកម្ពុជាមានផែនការ​យុទ្ធសាស្ត្រ​ថ្មី ៣ ដែល NOCC ត្រូវអនុវត្ត​គឺទី១៖ របស់​យើងគឺ​រៀបចំពង្រឹង​សហព័ន្ធ​កីឡា​ជាតិឲ្យ​កាន់តែ​រឹងមាំ និង​មានការ​ដឹកនាំ​ច្បាស់លាស់ត្រឹមត្រូវ និង​រឹងមាំ​ទាំង​បច្ចេកទេស និង​រដ្ឋបាល។ ទី ២ ចាប់ផ្តើម​ផែនការមេ​របស់​ស៊ីហ្គេម ឆ្នាំ២០២៣ ដោយ​យើង​ត្រូវលើក​កម្ពស់​សមត្ថភាព បច្ចេកទេស កែលម្អ ឬ​រៀបចំហេដ្ឋារចនាសម្ព័ន្ធ​កីឡា ដើម្បី​បម្រើឲ្យ​ស៊ីហ្គេម ឆ្នាំ២០២៣។ លោកបន្តនៅត្រង់​ចំណុចទី ២ ថា៖ «យើងនឹង​បង្ហាញ​អំពីភាព​ហ្មត់ចត់ ត្រឹមត្រូវ​ក្នុងការ​ដឹកនាំ​ទៅលើ​សហព័ន្ធ​កីឡាជាតិព្រោះ​យើង​បានធ្វើការ​កែទម្រង់ សហព័ន្ធ​កីឡា​ជាតិ​ភាគច្រើន ហើយគឺនៅមាន​សហព័ន្ធ​កីឡាជាតិ​តិចតួចដែល​យើង​បន្តធ្វើ​ការកែទម្រង់»។ចំណែក​ផែនការ​យុទ្ធសាស្ត្រទី ៣ ចាប់ផ្តើម​ផែនការ​ឆ្ពោះទៅ​អូឡាំពិក នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ឆ្នាំ២០២០ដោយលោក​និយាយថា៖ «យើង​ធ្វើយ៉ាងណា​រក​មេដាយ​អូឡាំពិកលើកដំបូង ព្រោះ​កាលពី​ឆ្នាំ២០១៦យើង​គ្រាន់តែ​ដាក់​ទិសដៅ​ចូលរួម​ឲ្យបាន​ពេញសិទ្ធិ អ៊ីចឹង ៤ ឆ្នាំទៀត យើង​ត្រូវរក​មេដាយ​ហើយ ហើយ​ពេលយើងដាក់​ទិសដៅ​រក​មេដាយ​នៅ​អូឡាពិក ឆ្នាំ ២០២០ បានហើយ គឺការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ២០២៣ យើងកាន់​តែមាន ទំនុកចិត្តព្រោះ​នៅឆ្នាំ ២០២៣ យើង​ត្រូវ​រៀបចំ​ឲ្យប្រមើល​មើលឃើញ​ពីលទ្ធផល​មុន ដើម្បី​ដឹងថាតើយើង​អាច​ឈ្នះបាន​មេដាយមាស​ប៉ុន្មាន?»។ នៅក្នុងទិសដៅរកពង្រឹងយកមេដាយបន្ថែមឱ្យបានច្រើនក្នុង រយៈប៉ុន្មានឆ្នាំខាងមុខនេះ គឺ ចាប់ផ្ដើមសម្រេច តាំងពីឆ្នាំ២០១៣ដែលកម្ពុជាធ្លាប់ធ្លាក់នូវចំនូនមេដាយយ៉ាងច្រើននៅស៊ីហ្គេមប្រទេសឡាវ ហើយមកដល់ពេលនេះកម្ពុជាបានប្រឹងឡើងនៅកំណើនមេដាយខ្លាំងជាលើកដំបូងពីការប្រកួត​កីឡា​ស៊ីហ្គេមលើកទី២៨ នៅ​ប្រទេស​សិង្ហបុរី កាលពី​ឆ្នាំ២០១៥ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៨ គឺលើ​ប្រទេស​ឡាវ តាមរយៈ​ការ​ឈ្នះបាន ​មេដាយមាស ១ ប្រាក់ ៥ និង​សំរឹទ្ធ​ចំនួន ៩ ខណៈ​ឡាវ ដែល​ធ្លាប់ឈ្នះ​បាន​មេដាយមាស​ច្រើនជាង​កម្ពុជាកន្លងមកបែរជា​មិន​ដណ្តើមបាន​មេដាយមាស ១ សោះគឺបាន​តែមេដាយ​ប្រាក់ ៤ និង​សំរឹទ្ធ​ចំនួន ២៥ គ្រឿង។»ក្រៅពី​ការដាក់​ទិសដៅ​រក​មេដាយមាស​ឲ្យបាន​ច្រើនជាង​បណ្ដាប្រទេសជិតខាងហើយនោះ NOCC ក៏នឹង​ចាត់​មន្ត្រី​កីឡា​របស់​កម្ពុជាឲ្យ​ទៅធ្វើ​ការ​ជាមួយប្រទេសមួយចំនួនទៀតដើម្បី​សិក្សាពី​របៀប​រៀបចំ​ស៊ីហ្គេម​នេះ ចាប់ពី​ស៊ីហ្គេម​នៅ​ម៉ាឡេស៊ីផងដែរ ដែល​លោក​ចាត់ទុកថានេះ​ជារបៀប​ធ្វើ​ការងារ​ថ្មី​មួយទៀត។ ជាមួយគ្នានេះផងដែរ NOCC ក៏នឹង​បំផុស​ឲ្យ​សហព័ន្ធ​កីឡាជាតិ​មួយចំនួន​ក្នុងឆ្នាំនេះរៀបចំ​ការប្រកួត​លក្ខណៈ​ជើងឯក​អន្តរជាតិ​ក្នុង​តំបន់ឲ្យ​បាន​ច្រើន​ផងដែរតាមរយៈ​ការលើក​ទឹកចិត្ត​ឲ្យសហព័ន្ធ​ណាមាន​លទ្ធភាព និង​សមត្ថភាពទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត