បឹងកេត ប៉ះទ័ពដណ្ដើមពាន CNCC Cup មុនជួបគ្នាបើករដូវកាលថ្មី

នូ មករា February 8, 2017


ភ្នំពេញ៖ មុនជួបគ្នាបើកឆាកការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី នាថ្ងៃទី១៨ ខែកុម្ភៈខាងមុខ ក្រុមបឹងកេតអង្គរ ដែលជាជើងឯកលីគកំពូលកម្ពុជាឆ្នាំមុន ត្រូវស្វាគមន៍ក្រុមក្រសួងការពារជាតិជើងឯកពានរង្វាន់ Hun Sen Cup ឆ្នាំចាស់ដូចគ្នា នៅថ្ងៃទី១២ ខែកុម្ភៈចុងសប្ដាហ៍នេះ ដើម្បីដណ្ដើមពានរង្វាន់បាល់ទាត់សប្បុរសធម៌មួយ ដែលប្រសិទ្ធនាមថា ពានរង្វាន់ «CNCC Charity Cup 2017» ។ សម្រាប់ការប្រកួតដណ្ដើមពាន CNCC Cup លើកទី១ និងការប្រកួតបើកឆាកលីគរដូវកាលថ្មីរបស់ក្រុមខ្លាំងទាំងពីរ គឺមានរយៈពេលមួយសប្ដាហ៍ត្រឹម ។ ចំពោះពានចុងសប្ដាហ៍នេះ គឺរៀបចំដោយគណៈកម្មការបាល់ទាត់កម្ពុជា(CNCC) ប៉ុន្ដែជាការត្រៀមបើកទំព័រការប្រកួតលីគរដូវកាលថ្មី និងចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការលក់សំបុត្រ និងប្រមូលថវិកាទាំងនោះ ជួយដល់អង្គការកុមារកំព្រា ឬកុមាក្រីក្រផ្សេងៗ ៕

អត្ថបទ៖ បុត្រា

មតិយោបល់