AFC Cup៖ បឹងកេតឡើងវគ្គបន្ដ ក្រោយផ្ដួល Lao Toyota ដោយលទ្ធផល ១-០

នូ មករា February 7, 2017


ភ្នំពេញ៖ ក្រុមបឹងកេតអង្គររបស់កម្ពុជា បានសម្រេចក្ដីសុបិនបន្ដដំណើរទៅវគ្គចែកពូលនៃពានរង្វាន់ AFC Cup 2017 ហើយ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ Lao Toyota FC របស់ឡាវ ដោយលទ្ធផល ១-០ នៅក្នុងជំនួបជើងទី២ នៃវគ្គ Play-Off ដែលទើបបញ្ចប់ការប្រកួតមុននេះ ។

សូមរំឮកថា កាលពីជួបគ្នាជើងទី១ លើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្រុមបឹងកេតអង្គរ បានប្រកួតស្មើក្រុម Lao Toyota ដោយលទ្ធផល ១-១ បន្ទាប់ពីបឹងកេតមានសមាជិកលើទីលានត្រឹម ៩នាក់ប៉ុណ្ណោះ ក្រោយអាជ្ញាកណ្ដាលពិន័យកាតក្រហមកីឡាករ ២នាក់ត្រឹមតង់ទី១ ។

ស្រដៀងគ្នាដែរជំនួបជើងទី២ នេះ កីឡាករម្នាក់របស់ក្រុមម្ចាស់ផ្ទះ Lao Toyota ក៏ត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមដែរ បន្ទាប់ពីកីឡាករ Tomoki រកបានគ្រាប់បាល់នាំមុខ ១គ្រាប់ឲ្យក្រុមបឹងកេតនៅតង់ទី១ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ ព្រោះបឹងកេត មិនបានបន្ថែមគ្រាប់បាល់ទៀតឡើយ បើទោះបីក្រុមម្ចាស់ផ្ទះមានសមាជិកត្រឹម ១០នាក់ក៏ដោយ ។

ប៉ុន្ដែយ៉ាងណាជ័យជម្នះនេះ គឺគ្រប់គ្រាន់ជួយឲ្យក្រុមបឹងកេតអង្គរ កសាងប្រវត្តិសាស្ដ្រមួយ សម្រាប់វិស័យបាល់ទាត់កម្ពុជា ដោយឈានទៅវគ្គចែកពូលនៃពានលំដាប់ទី២ នៃទ្វីបអាស៊ី AFC Cup 2017 ក្រោយយកឈ្នះក្រុម Lao Toyota ដោយលទ្ធផលជួបគ្នា ២ជើង ២-១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត