គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាធ្វើមហាសន្និបាតប្រចាំឆ្នាំ

នូ មករា February 7, 2017


ភ្នំពេញ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានធ្វើមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ ពេញមួយព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ ។ ឯកឧត្តមមាស សារិនអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានឲ្យដឹងថា គណៈកម្មាធិការជាតិនេះបានបង្កើតឡើងតាំងពីឆ្នាំ២០០៥មកម្ល៉េះ និងជាចលនាកីឡាសម្រាប់ជនពិការខ្សោយសតិបញ្ញា ដើម្បីលើកទឹកចិត្ត និងផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួមក្នុងសកម្មភាពសង្គមដោយគ្មានការរើសអើង ។ លោកឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានរាយការណ៍ជូនមហាសន្និបាតដែរថា ពេញមួយឆ្នាំ២០១៦នេះក្រៅពីការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនៅក្រៅប្រទេស និងក្នុងប្រទេសនោះស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបើកវគ្គសិក្សាផ្នែកអប់រំ និង ផ្សព្វផ្សាយសុខភាពដល់ជនខ្សោយសតិបញ្ញានៅតាមរាជធានី-ខេត្តនានាទូទាំងប្រទេស ។ ជាមួយគ្នានេះក៏បានបញ្ជូនមន្ត្រីទៅចូលរួមវគ្គសិក្សាភាពជាអ្នកដឹកនាំក្នុងចលនាស្ប៉េស្យាល់អូឡាំពិកក្នុងតំបន់អាស៊ីនៅទីក្រុងសៀងហៃ បញ្ជូនវេជ្ជបណ្ឌិតផ្នែកFun Fitness ២រូបទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅប្រទេសសិង្ហបូរី និងបញ្ជូនគ្រូបង្វឹកបាល់បោះមួយរូបទៅចូលរួមវគ្គបាល់បោះនៅប្រទេសសិង្ហបូរីផងដែរ ។

លោកចាប រតនាដែលជាអគ្គហិរញ្ញិកបានឱ្យដឹងថា ក្នុងឆ្នាំ២០១៦គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានចំណូលជាង១៥ម៉ឺនដុល្លារ និងចំនាយវិញក៏អស់ជាង១៥ម៉ឺនដុល្លារដែររីឯថវិកាសមតុល្យនៅសល់៣៣០ដុល្លារ ។ ឯកឧត្តមសែម សុខារដ្ឋលេខាធិការក្រសួងសង្កមកិច្ចការងារ អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាមានប្រសាសន៍ថាស្ប៉េស្យាល់អូឡាំពិកកម្ពុជាទទួលបន្ទុកជនពិការខ្សោយសតិបញ្ញាឲ្យទទួលបានសិទ្ធិពេញលេញក្នុងការចូលរួមសកម្មភាពសង្គមតាមរយៈវិស័យកីឡា ។ ការចូលរួមបែបនេះធ្វើឲ្យពួកគាត់ទទួលបាននូវសុខុមាលភាព និង ភាពក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌ថ្លៃថ្នូរ និងភាពរាក់ទាក់ពីសំណាក់អាណាព្យាបាល និង កីឡាករ កីឡាការិនីដទៃទៀត និង ជៀសផុតពីការរើសអើងក្នុងសង្គម ។

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត