ឯកឧត្តមវ៉ាត់ ចំរើន ចាត់វិធានការ ៣ ធំៗសម្រាប់កីឡាចំបាប់ដើម្បីឆ្ពោះទៅជ័យជម្នះក្នុងតំបន់ និងសុីហ្គេមឆ្នាំ២០២៣

នូ មករា February 7, 2017


ភ្នំពេញ៖ គិតមកដល់ពេលនេះ គ្រប់បណ្ដាសហព័ន្ធកីឡាជាតិទាំងអស់កំពុងធ្វើការសម្រួចគ្រប់វិធីសាស្រ្តដើម្បីប្រជែងយកមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ ក្នុងនោះសហព័ន្ធកីឡាចំបាប់កម្ពុជាបានធ្វើការប្រកាសដាក់នូវវិធានការធំៗចំនួន៣ ផងដែរ។ វិធានការទាំង៣នោះ បានដាក់ចេញបន្ទាប់ពីសហព័ន្ធមួយនេះបានបញ្ចប់អាណត្តិទី៤ និង បន្ត​ចូល​អាណត្តិ​ទី ៥ ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០ នាពេលកន្លងទៅដែលជាគោល​ដៅ​​ក្នុងការដណ្តើម​ឧត្តម​ភាពផ្នែក​កីឡា​ចំបាប់​ឲ្យ​បាន​ខ្លាំង​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន ​មុន​ការ​ប្រកួត​ស៊ីហ្គេមឆ្នាំ​២០២៣ ឈាន​ចូល​មក​ដល់​។ អគ្គលេខាធិកានៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ ​«វិធាន​ការ​ធំ​ៗសំខាន់​៣គឺ​ទី​១​ការ​អភិវឌ្ឍ​ជំនាញ ទី២ ការបំផុស​ឲ្យមាន​ការ​ចូល​រួម និងគាំ​ទ្រ​ឲ្យកាន់តែ​ខ្លាំង និង​ទី​ ៣ ត្រូវ​គោរពនិង​រៀបចំ​ការ​ប្រកួត​ឲ្យ​មានប្រសិទ្ធ​ភាពទាំង​​ផ្នែក​រដ្ឋបាល ការ​រៀបចំ និងបទ​ពិសោធ​នៃ​ការ​រៀបចំ។» ឯកឧត្តមបានបន្ថែមថា៖ «នៅ​ក្នុង​​ទម្រង់​ទាំង​៣​នេះ ជា​ភារកិច្ច​ស្នូល​របស់​សហព័ន្ធ​កីឡា​ចំបាប់​របស់​យើង ដែល​យើង​ត្រូវ​រក្សា​អានុភាពក្នុងការស្វែង​រក​ឧត្តម​ភាពខាង​ផ្នែកកីឡា​ចំបាប់​របស់​យើងនៅ​ក្នុង​អាស៊ាន​ឲ្យ​បាន អ៊ីចឹង​ក្នុង​រយៈ​ពេល ​៤ ​ឆ្នាំ​នេះបើសិន​ជា​ចំបាប់​របស់​យើង​មិន​ខ្លាំង និងដណ្តើម​​បាន​លេខ​១នៅ​អាស៊ាន​ទេ គឺ​នៅ​ក្នុង​ឆ្នាំ២០២៣ ពេល​យើង​ធ្វើម្ចាស់ផ្ទះពិត​ជា​ពិបាក​ហើយ»។» ឯកឧត្តមបានបញ្ជាក់ដែរថា៖ «នៅ​ក្នុង​របត់​នៃ​ការ​​រីក​ចម្រើន​​ក្នុង​វិស័យ​កីឡា​​របស់​យើង​ កីឡា​ចំបាប់នៅ​តែ​ជា​ប្រភេទ​កីឡា​មួយដែល​​រក្សាបាន​​នូវ​សក្តានុ​ពល​ភាព ដូច្នេះ​យើង​​ត្រូវ​​ការការ​គាំ​ទ្រ ការ​ធ្វើ​ការ​ងារ​ឲ្យកាន់​តែ​សកម្មត្រូវ​ការ​ការ​ទទួល​ខុស​ត្រូវ និង​ហ្មត់ចត់ ទើប​យើង​អាច​រក្សា​ភាព​ខ្លាំង និង​ភាព​ឈ្នះ​របស់​យើង​នៅ​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិនិង​ថ្នាក់​អន្តរជាតិបាន»៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត