អ្នកប្រដាល់កម្ពុជា-ថៃ ពីរគូអង្រួនសង្វៀន Sea TV ចុងសប្តាហ៍នេះ

នូ មករា February 7, 2017


ភ្នំពេញ៖ សង្វៀន K-Cement របស់ SEA TV យប់ថ្ងៃទី១០ ខែកុម្ភៈនេះ អ្នកប្រដាល់កម្ពុជាសេក គិមផៃ មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកាសសុំស្គាល់កែងអ្នកប្រដាល់ថៃ Sear Phay ។ គិមផៃជាអ្នកប្រដាល់ដែលមានស្នៀតវ៉ៃមិនអន់នោះទេគ្រាន់តគេមិនសូវចូលក្លិបដើម្បីហ្វឹកហាត់តែប៉ុណ្ណោះតែទោះជាយ៉ាងណាក៏គ្រប់ការប្រកួតគេតែងតែវ៉ៃបាន ៥ ទឹកជានិច្ចហើយកណ្ដាប់ដៃ កែង និងជង្គង់របស់គេជាអាវុធដែលគេប្រើយ៉ាងមានប្រសិទ្ធិភាពបំផុតដើម្បីផ្ដួលគូប្រកួតតែអ្នកប្រដាល់រូបនេះបើគូប្រកួតវាយសម្រុកខ្លាំងនោះគេនឹងបាត់បង់ស្មារតីប្រកួតតែម្ដង ។

ចំពោះអ្នកប្រដាល់ថៃ Sear Phay វិញធ្លាប់ប្រកួតស្មើពិន្ទុជាមួយអ្នកប្រដាល់កម្ពុជារឿម វណ្ណៈ របស់ក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ ។ ការប្រកួតស្មើកាលនោះគេវ៉ៃ វណ្ណៈបែកឈាម ៣កន្លែងខុសៗគ្នារហូតជាង១០ថ្នេរ ឯណោះ ។ តាមពិតអ្នកប្រដាល់ថៃរូបនេះមិនចង់ប្រើកែងទេតែវណ្ណៈបបួលលេងមុនទើបគេច្រាសសងវិញ ។ Sear Phay មានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៥៤ដង ចាញ់១៤ដងស្មើពិន្ទុ ២ ដង ។ កែងរបស់គេមុតខ្លាំងណាស់ហើយវ៉ៃចេញបានរហ័សទៀតផង ។ កែងរហ័សបែបនេះហើយទើបគិមផៃ ចង់សាកល្បងមើលនោះ ។ ចាំមើលនរណាឈ្នះ ?មួយគូទៀតនោះគឺកីឡាករ ហ៊ឹម សេរី មកពីក្លិបតាព្រហ្មមានជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Phat Ek ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ សេរីជាអ្នកប្រដាល់វ័យក្មេងចិត្តធំមួយរូបដែលមានកលល្បិចវ៉ៃល្អណាស់តែមួយរយៈនេះគេហាក់ដូចជាមិនសូវមានសំណាងល្អក្នុងការប្រកួតនោះទេគឺគេតែងតែចាញ់អ្នកប្រដាល់ថៃ ។ ចំពោះ Phat Ek គេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេតែបើតាមការអះអាងពីមន្ត្រីខាងផ្គូរផ្គងបានឱ្យដឹងថាអ្នកទាំងពីរ និងក្លាយជាគូដ៏ជក់ចិត្តមួយ ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត