AFC Cup៖ សម្ដីប្រធានក្រុមបឹងកេតអង្គរ មុនប៉ះក្រុម Lao Toyota ជើងទី២ ល្ងាចនេះ

នូ មករា February 7, 2017


ភ្នំពេញ៖ កីឡាករ ឃួន ឡាបូរ៉ាវី ប្រធានក្រុមបាល់ទាត់បឹងកេតអង្គររបស់កម្ពុជា បានបង្ហាញពីការប្រុងប្រយ័ត្នខ្ពស់បំផុត សម្រាប់ការជួបប្រកួតជើងទី២ ជាមួយក្រុមម្ចាស់ផ្ទះ Lao Toyota FC របស់ឡាវ នៃវគ្គជម្រុះ Play-Off ពានរង្វាន់ AFC Cup 2017 នាវេលាម៉ោង ៦ល្ងាចនេះ ព្រោះវាជាការប្រកួតដ៏សំខាន់ គ្រាដែលបឹងកេតអង្គរ ធ្លាប់ទទួលបានកាតក្រហមកីឡាករ ២នាក់កាលពីជើងទី១ ទៅហើយនោះ ។
 ខ្សែប្រយុទ្ធរកបាន ១គ្រាប់ឲ្យបឹងកេត ដើម្បីបានស្មើក្រុម Lao Toyota FC ១-១ កាលពីជើងទី១ រូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតជើងទី២ ល្ងាចននេះថា «វាជាការប្រកួតមួយដ៏លំបាកសម្រាប់យើង ។ យើងចាំបាច់ត្រូវធ្វើឲ្យបានល្អបំផុត ព្រោះវាជាឱកាសតែមួយគត់ ដើម្បីឈានទៅវគ្គចែកពូល ដូច្នេះអ្វីដែលយើងត្រូវធ្វើគឺរកគ្រាប់បាល់ឲ្យបាន និងប្រឹងប្រែងដើម្បីឈ្នះការប្រកួតនេះ» ។គួរបញ្ជាក់ថា កាលពីជើងទី១ ប្រកួតលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្រុមម្ចាស់ផ្ទះបឹងកេតអង្គរ បានលេងជាមួយក្រុម Lao Toyota FC ដោយមានកីឡាករត្រឹម ៩នាក់ប៉ុណ្ណោះ បន្ទាប់ពីត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមអ្នកចាំទី ស៊ូ យ៉ាទី និងខ្សែការពារ ស៊ុន សុវណ្ណរិទ្ធី ប៉ុន្ដែយ៉ាងណាលទ្ធផលស្មើគ្នា ១-១ តាំងពីតង់ទី១ គឺបន្ដស្មើគ្នារហូត ដូច្នេះបើសិនល្ងានក្រុមណាឈ្នះ ក្រុមនោះនឹងឡើងវគ្គបន្ដតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់