កីឡាករ Rafael Nadal និងចូលរួមប្រកួតពានរង្វាន់ Aegon Championships

លី រិទ្ធី February 7, 2017


កីឡាករ Rafael Nadal នឹងធ្វើការប្រកួតកម្តៅសាច់ដុំដើម្បីប្រកួតពានរង្វាន់ Grand Slam ទី ២ ប្រចាំឆ្នាំកម្មវិធី Wimbledon ដោយចូលរួមប្រកួតពានរង្វាន់ Aegon Championships នៅ Queen’s Club នាទីក្រុង ឡុង នៅខែ មិថុនា។

ជើងឯក Grand Slam ១៤ សម័យនឹងចូលរួមជាមួយកីឡាករ Andy Murray ក្នុងការប្រកួតនេះ ខណៈដែលកីឡាករ Nadal ឈ្នះជើងឯកពានរង្វាន់នេះនៅឆ្នាំ ២០០៨ មុននឹងឈ្នះជើងឯក Wimbledon ជាលើកដំបូងរបស់ខ្លួន។

“អ្នករៀបចំកម្មវិធីប្រកួតនៅ Queen ព្រមទាំងអ្នកគាំទ្រនៅអង់គ្លេសគឺអស្ចារ្យ ណាស់ ហើយនេះកម្មវិធីមួយដ៏ល្អដើម្បីត្រៀមការប្រកួត Wimbledon។ ” នេះជាអ្វីដែលកីឡាករសញ្ជាតិ អេស្ប៉ាញបាននិយាយ។

កីឡាករសញ្ជាតិ អេស្ប៉ាញរូបនេះបានអវត្តមានកាលពីឆ្នាំមុនដោយសារតែរបួស។

អ្នកគ្រប់គ្រងកម្មវិធីប្រកួតលោក Stephen Farrow បាននិយាយថា: “កីឡាករ Rafa គឹជាកីឡាករតេន្នីសដែលល្អមួយរូបហើយជាកីឡាករដែលមានប្រជាប្រិយភាពជាងគែផងដែរនៅ Queen’s Club។”

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតនៅឆ្នាំនេះនឹងចាប់ផ្តើមពីថ្ងៃទី ១៩ ដល់ ២៥ មិថុនា ២០១៧ ខាងមុខនេះ៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត