Super Bowl LI: ក្រុម New England Patriots ឈ្នះជើងឯក Super Bowl LI មុននេះបន្តិច

នូ មករា February 6, 2017


ក្រុមបាល់ឱប New England Patriots បានវាយបកដើម្បីបង្កើតប្រវិត្តសាស្ត្របន្ទាប់ពីបានយកឈ្នះក្នុងការប្រកួត Super Bowl ជាមួយក្រុម Atlanta Falcons ក្នុងលទ្ធផល​ 34-28 ក្រោយបន្ថែមម៉ោងប្រកួត ហលយបានឈ្នះជើងឯកជាលើកទី ៥ មុននេះបន្តិច។

ក្រុម Patriots ត្រូវបានគូរប្រកួតនាំមុខមុន ២៥ ពិន្ទុ នៅវគ្គទី ៣ ប៉ុន្តែបានធ្វើការវាយបកតាមស្មើវិញ 28-28 ហើយបានធ្វើឲ្យការប្រកួតឈានដល់ការបន្ថែមម៉ោង ដែលនេះជាលើកទី ១ ក្នុងប្រវិត្តសាស្ត្រនៃការប្រកួត Super Bowl។

កីឡាករ Tom Brady ដែលលេងក្នុងតួនាទីជា Quarterback ដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះនេះខណៈដែលកីឡាកររូបនេះបានក្លាយជា Super Bowl’s Most Valuable Player ជាលើកទី ៤ ក្នុងអាជីពរបស់ខ្លួនផងដែរ។

ក្រៅពីការប្រកួតដ៏ជក់ចិត្តនេះរួចហើយ នៅក្នុងម៉ោងសម្រាកពាក់កណ្តាលតង់ មានការសម្តែងពីតារាងចម្រៀងដ៏ល្បី Lady Gaga ផងដែរដែលធ្វើឲ្យអ្នកចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋានកាន់តែរំភើប។

ប្រែសម្រួលដោយ៖ រិទ្ធី

​ប្រភព៖ BBC

 

មតិយោបល់