ក្រោន និងបឹងកេត ធ្វើដំណើរដល់សិង្ហបុរី និងឡាវ ដើម្បីត្រៀមប្រកួតជម្រុះ AFC Cup ជើងទី២

នូ មករា February 6, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជា ២ក្រុម រួមមានក្រុមភ្នំពេញក្រោន និងក្រុមបឹងកេតអង្គរ បានចាកចេញពីកម្ពុជាដំណាលគ្នាកាលពីម្សិលមិញ ដើម្បីត្រៀមការប្រកួតជើងទី២ នៃវគ្គជម្រុះ Play-Off ពានរង្វាន់ AFC Cup 2017 បន្ទាប់ពីក្រុមទាំងពីរធ្វើមិនបានល្អក្នុងការប្រកួតជើងទី១ លើទឹកដីកាលពីពេលថ្មីៗកន្លងទៅ ។
សម្រាប់ក្រុមភ្នំពេញក្រោន បានធ្វើដំណើរទៅដល់ទឹកដីសិង្ហបុរី ហើយក៏បានធ្វើការហ្វឹកហាត់កម្ដៅសាច់ដុំនៅកីឡដ្ឋាន Jalan Besar ដើម្បីត្រៀមជួបក្រុមម្ចាស់ផ្ទះ Home United នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៧ ខែកុម្ភៈស្អែកនេះ ។ កាលពីជើងទី១ ក្រុមភ្នំពេញក្រោន បានបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងសិង្ហបុរីនេះ ៤-៣ ។ចំពោះការប្រកួតជើងទី២ ក្រុមភ្នំពេញក្រោន គឺត្រូវការឈ្នះក្រុម Home United ឲ្យបានលើសពី ២គ្រាប់ដាច់ខាត ទើបអាចកក់កៅអីវគ្គបន្ដនៃពានរង្វាន់ AFC Cup 2017 បានស្រួល ។ តែយ៉ាងណាលោក សែម សំណាង គ្រូបង្វឹកក្រុមភ្នំពេញក្រោន រួមទាំងកីឡាករសំខាន់ៗមួយចំនួន ក៏បានបង្ហាញពីជំនឿចិត្តស្វែងរកជ័យក្នុងការប្រកួតចុងក្រោយនេះដែរ ។

ដោយឡែកក្រុមបឹងកេតអង្គរ បានធ្វើដំណើរទៅដល់ប្រទេសឡាវ ដើម្បីត្រៀមជួបក្រុម Lao Toyota FC នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈជាមួយគ្នា ។ កាលពីជើងទី១ ក្រុមទាំងពីរ បានបញ្ចប់ការប្រកួតដោយភាពទាក់ទាញបំផុត ពិសេសក្រុមបឹងកេត ដែលត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមកីឡាករ ២នាក់ ប៉ុន្ដែចុងក្រោយការប្រកួតបានត្រឹមស្មើគ្នា ១-១ ទោះបឹងកេតសល់កីឡាករត្រឹម ៩នាក់លើទីលានក៏ដោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត