EPL: Manchester United ឬ Leicester City ទទួលបាន ៣ ពិន្ទុយប់នេះ?

នូ មករា February 5, 2017


ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ សប្តាហ៍នេះក្លឹបបិសាចក្រហម Manchester United នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន King Power Stadium របស់ជើងឯករដូវកាលមុនក្លឹប Leicester City នៅយប់នេះ វេលាម៉ោង ២៣:០០ នាទី។

-ស្ថិតិ

ក្លឹប Manchester United នឹងក្លឹប Leicester City ធ្លាប់ជួបគ្នាចំនួន ២១ ប្រកួតដែលក្នុងនោះក្លឹប Manchester United ឈ្នះ ១៣ ប្រកួត ក្លឹប Leicester City ឈ្នះ ២ ប្រកួត នឹង ស្មើគ្នា ៦ ប្រកួត។

ចំណែកឯការជួបគ្នា ៥ ប្រកួតចុងក្រោយគឹក្លឹប Manchester United ឈ្នះ ២ ប្រកួត ក្លឹប Leicester City ឈ្នះ ១ ប្រកួត នឹង ស្មើគ្នា ២ ប្រកួត។

ចំណែក ៥ ប្រកួតចុងក្រោយរបស់ក្លឹបទាំងពីរ ក្លឹប Manchester United ឈ្នះ ២ និងស្មើ ៣ ខណៈក្លឹប Leicester City ឈ្នះ ១ ចាញ់ ៣ និង ស្មើ ១។

ប្រសិនជាយើងមើលពីស្ថិតិរបស់ក្រុមទាំងពីរនៅក្នុងរដូវកាលនេះក្រោយការប្រកួត ២៣ ប្រកួត វិញ យើងឃើញថា ក្លឹបបិសាចក្រហម Manchester United បច្ចុប្បន្នកំពុងតែលេខ ៦ ខណៈដែលក្លឹប Leicester City ឈនៅលេខ ១៦ ។

-អ្នកចាត់ការទូទៅ

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Manchester United បានប្រាប់ថា៖ “នេះជាការប្រកួតមួយដ៏ពិបាកសម្រាប់យើងតែវាក៏ជាការប្រកួតដ៏ពិបាកមួយផងដែរសម្រាប់ពួកគេ។”

លោក Claudio Ranieri អ្នកចាត់ការទូទៅក្លឹប Leicester City បានប្រាប់ថា៖ “យើងដឹងថាក្លឹប Manchester United គឺព្យាយាមប្រកួតដើម្បីដណ្តើមជើងឯក តែយើងបានត្រៀមរួជាស្រេចសម្រាប់ការប្រកួតដ៏ពិបាកមួយនេះ៕”

អត្ថបទ៖ រិទ្ធី

រូបភាព៖ Premier League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត