Chelsea បំបាក់ Arsenal យក ៣ ពិន្ទុក្នុងការប្រកួតយប់មិញនេះ

លី រិទ្ធី February 5, 2017


សម្រាប់ការប្រកួតធំប្រចាំសប្តាហ៍នេះក្លឹបតោខៀវ Chelsea ដែលបានបើកកីឡដ្ឋាន Stamford Bridge នាទីក្រុង ឡុង របស់ខ្លួនដើម្បីទទួលគូរប្រកួតក្លឹបកាំភ្លើងធំ Arsenal នៅល្ងាចថ្ងៃសៅរ៍ ទី ៤ កុម្ភៈ វេលាម៉ោង ១៩:៣០ នាទីកាលពីម្សិលមិញនេះបានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះបានយកឈ្នះរហូតដល់ទៅ ៣-១។

នៅក្នុងការប្រកតដ៏តានតឹងនេះ​ យើងឃើញថាក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ដាក់សម្ពាធទៅលើក្រុមភ្ញៀវកាំភ្លើងធំ Arsenal ខណៈខ្សែការពារស្លាបឆ្វេង Marcos Alonso រកបានគ្រាប់បាល់នាំមុខឲ្យក្រុមបានសម្រេចនៅនាទីទី ១៣ បន្ទាប់ពីការទែតរបស់កីឡាករ Costa ប៉ះនឹងរបាទី។

ចូលតង់ទី ២ បានប្រមាណជា ៨ នាទីប៉ុណ្ណោះកីឡាករឆ្នើម Eden Hazard រកបានមួយគ្រាប់ទៀតដោយការបណ្តើរបាល់ និងស៊ុតបញ្ជូលទីតែម្នាក់ឯងយ៉ាងល្អនៅនាទីទី ៥៣ ខណៈអតីតកីឡាកររបស់ក្លឹប Arsenal កីឡាករ Cesc Fàbregas ដែលប្តូរចូលមិនបានមួយនាទីផងរកបានគ្រាប់បាល់ទី ៣ បានសម្រេចនៅនាទីទី ៨៥ ក្រោយអ្នកចាំទី Petr Cech ប្រហែសបញ្ចូនបាល់មិនចាំមិត្តរួមក្រុម។

តែទោះជាយ៉ាងណាក្លឹប Arsenal មិនត្រលប់ទៅវិញដោយដៃទទេនោះទេ ខណៈដែលកីឡាករខ្សែប្រយុទ្ធសញ្ជាតិ បារាំង Olivier Giroud រកបានមួយគ្រាប់មកវិញនៅនាទីទី ៩០+១។

គួរបញ្ជាក់ផងដែរថា ក្រោយការឈ្នះយប់មិញរបស់ក្លឹបតោខៀវ Chelsea  នេះមានន័យក្លឹប Chelsea កំពុងឈនៅកំពូលតារាងពិន្ទុដែលនាំមុខក្រុមឈនៅលេខ ២ រហូតដល់ទៅ ៩ ពិន្ទុស្របពេលដែលការប្រកួតនៅសល់តែ ១៤ ប្រកួតប៉ុណ្ណោះ៕

អត្ថបទ៖ រិទ្ធី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត