EPL: ក្លឹប Chelsea ទទួលក្លឹប Arsenal ក្នុងការប្រកួតយប់នេះ

លី រិទ្ធី February 4, 2017


ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ បានត្រលប់មកសារជាថ្មីជាមួយនឹងការប្រកួតដ៏ពិសេសនៅក្នុងសប្តាហ៍នេះ។ សម្រាប់ការប្រកួតសប្តាហ៍នេះក្លឹបតោខៀវ Chelsea នឹងត្រូវបើកកីឡដ្ឋាន Stamford Bridge នាទីក្រុង ឡុង របស់ខ្លួនដើម្បីគូរប្រកួតក្លឹបកាំភ្លើងធំ Arsenal នៅល្ងាចនេះ វេលាម៉ោង ១៩:៣០ នាទីយប់នេះ។

-ស្ថិតិ

ក្លឹប Chelsea នឹងក្លឹប Arsenal ធ្លាប់ជួបគ្នាចំនួន ៤៩ ប្រកួតដែលក្នុងនោះក្លឹប Chelsea ឈ្នះ ១៦ ប្រកួត ក្លឹប Arsenal ឈ្នះ ១៩ ប្រកួត នឹង ស្មើគ្នា ១៤ ប្រកួត។

ចំណែកឯការជួបគ្នា ៥ ប្រកួតចុងក្រោយគឹក្លឹប Chelsea ឈ្នះ ៣ ប្រកួត ក្លឹប Arsenal ឈ្នះ ១ ប្រកួត និងស្មើគ្នា ១ ប្រកួត។

ចំណែកឯ ៥ ប្រកួតចុងក្រោយរបស់ក្លឹបទាំងពីរវិញយើងឃើញថាគឺដូចគ្នាដោយក្លឹប Chelsea និង ក្លឹប Arsenal សុទ្ធតែឈ្នះ ៣ ចាញ់ ១ និងស្មើ ២ ប្រកួត ដូចគ្នា។

ប្រសិនជាយើងមើលពីស្ថិតិរបស់ក្រុមទាំងពីរនៅក្នុងរដូវកាលនេះក្រោយការប្រកួត ២៣ ប្រកួតកន្លងមក យើងឃើញថា ក្លឹប Chelsea បច្ចុប្បន្នកំពុងតែលេខ ១ ដែលមាន ៥៦ ពិន្ទុ ខណៈដែលក្លឹប Arsenal ឈនៅលេខ ៤ មាន ៤៦ ពិន្ទុ។ នេះជាការប្រកួតសំខាន់សម្រាប់ក្រុមទាំងពីរព្រោះក្រុមទាំងពីសុទ្ធតែចង់បាន ៣ ពិន្ទុក្នុងការប្រកួតដ៏សំខាន់មួយនេះ។

-អ្នកចាត់ការទូទៅ

លោក Antonio Conte អ្នកចាត់ការទូទៅក្លឹប Chelsea បានប្រាប់ថា៖ “វាជារឿងសំខាន់ដែលយើងចងចាំការបរាជ័យចាញ់ក្លឹប Arsenal។ នោះជាការចាញ់ដ៏អាក្រក់បំផុត។ ចំពោះខ្ញុំបរាជ័យនោះតែងតែស្ថិតនៅក្នុងបច្ចុប្បន្នកាលជានិច្ច។”

លោក Arsene Wenger អ្នកចាត់ការទូទៅក្លឹប Arsenal បានប្រាប់ថា៖ “យើងបានបង្ហាញប្រាប់អ្នកគាំទ្រថាយើងអាចឈ្នះក្លឹប Chelsea បាននៅក្នុងជើងទី ១ ដូចនេះយើងនឹងព្យាយាមរក្សាគុណភាពនៃការលេងដដែល និងទទួលយកលទ្ធផលល្អក្នុងការប្រកួតនេះ៕”

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតនៅយប់នេះក្លឹបតោខៀវ Chelsea គឹមានកីឡាករគ្រប់គ្រាន់ដោយគ្មានកីឡាកររបួសនោះទេ ខណៈក្លឹបកាំភ្លើងធំ Arsenal នឹងអវត្តមានខ្សែបម្រើ Aaron Ramsey ដោយសាររបួស ស្របពេលដែលកីឡាករ Olivier Giroud មិនទាន់ច្បាស់នៅឡើយ។ ក្រៅពីនោះកីឡាករដែលអវត្តមានផ្សេងទៀតរួមមាន៖ កីឡាករ Granit Xhaka កំពុងជាប់ពិន័យ ខណៈកីឡាករ Mohamed Elneny កំពុងបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិក្នុងការប្រកួត Africa Cup of Nations ផងដែរ៕

អត្ថបទ៖ រិទ្ធី

រូបភាព៖ Premier League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត