ឃីម ឌីម៉ា មានក្តីសង្ឃឹមឈ្នះអ្នកប្រដាល់ថៃ Aram Boy ក្នុងវគ្គវិលជុំជម្រុះខ្សែក្រវាត់ស្រាបៀរកម្ពុជា

នូ មករា February 3, 2017


ភ្នំពេញ៖ ថ្ងៃទី៥ ខែកុម្ភៈនេះ ក្នុងវគ្គវិលជុំជម្រុះខ្សែក្រវាត់ស្រាបៀរកម្ពុជានឹងត្រូវបញ្ចប់វគ្គវិលជុំជម្រុះហើយ ដោយកីឡាករ ឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Aram Boy នៅក្នុងការប្រកួតចុងក្រោយនេះគេជឿថាឌីម៉ានឹងរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់បានបន្តទៀតជាមិនខាន ។ ៣ប្រកួតរបស់ឌីម៉ាក្នុងព្រឹត្តិការណ៍នេះឈ្នះទាំង ៣ ប្រកួតព្រមទាំងវាយគូប្រកួតឲ្យសន្លប់ទាំង ៣ ប្រកួតទៀតផង ។ អ្នកប្រដាល់ដែលគេផ្ដល់រហស្សនាមថាកូននាគខ្មៅជាយដែនរូបនេះល្អទាំងជង្គង់ កែងកណ្ដាប់ដៃ ទាត់មិនតែប៉ុណ្ណោះគេការពារបានរឹងមាំល្អទៀតផង ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨៧ ដង ឈ្នះ៧៣ ដងចាញ់១២ដង និង ស្មើពិន្ទុ ២ ដង ។ចំពោះគូប្រកួតរបស់គេ Aram Boy ៣ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះគេឈ្នះបាន ២ ប្រកួតនិង ចាញ់ ១ប្រកួត ។ អ្នកប្រដាល់ថៃរូបនេះល្អជង្គង់ និង កែងហើយវិធីការពាររបស់គេក៏រឹងមាំដែរ ។ Aram Boy មានប្រវត្តិប្រកួតចំនួន៧១ ដង ឈ្នះ៥៨ដង ចាញ់១៣ដង ។ សម្រាប់ការប្រកួតចុងក្រោយនេះទោះបី Aram Boy មិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែនក៏គេជឿថាឃីម ឌីម៉ាគឺជាអ្នកឈ្នះហើយអាចឈ្នះដោយវាយឲ្យសន្លប់ទៀតផង ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត